ព័ត៌មានជាតិ

មូលហេតុមកពីអ្វី? ជនជាតិចិនតៃវ៉ាន់ម្នាក់ចងកសម្លាប់ខ្លួននៅក្នុងរោងខាងក្រោយផ្ទះ..

បាត់ដំបងៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីមានការប្រទះឃើញសាកសពបុរសម្នាក់ ចងកសម្លាប់ខ្លួននៅក្នុងរោងខាងក្រោយផ្ទះដោយមិនដឹងមូលហេតុ ។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះលេខ២៤៤ ក្រុមទី១ ភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលចងកសម្លាប់ខ្លួនខាងលើនេះ មានឈ្មោះ យ៉ាំង ហ្វូស៊ុន ភេទប្រុស អាយុ៤៨ឆ្នាំ ជាជនជាតិចិនតៃវ៉ាន់ កាន់លិខិតឆ្លងដែនលេខ 311106363 ផុតកំណត់ថ្ងៃទី 17.JUN.2021ទិដ្ឋាកាលេខ EI01014357 ផុតកំណត់ថ្ងៃទី 30.AUG.2017 មករកស៊ីស្នាក់នៅជាមួយប្រពន្ធជាជនជាតិខ្មែរឈ្មោះ សុខ ដាវី អាយុ៤៥ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើ ហើយជនរងគ្រោះបានមកស្នាក់នៅទីនេះរយៈពេល២ឆ្នាំកន្លងមកហើយ ហើយពេលនេះស្រាប់តែប្រទះឃើញធ្វើអត្តឃាតចងកសម្លាប់ខ្លួននៅរោងខាងក្រោយផ្ទះបែបនេះតែម្តង៕

មតិយោបល់