ស្ទឹងត្រែងៈ ករណីគ្រោះថ្នាក់ចររាចរណ៍មួយបង្កឡើងដោយរថយន្តនិងម៉ូតូ បណ្ដាលឲ្យជនរងគ្រោះ៣នាក់បានស្លាប់បាត់បង់ជីវិត។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣និង៣៥នាទី ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឺងត្រែង ខេត្តស្ទឹងត្រែង (ចំណុចគីឡូម៉ែត្រ៥០)។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់ ទី១ឈ្មោះ អ៊ំ ហុងជា ភេទប្រុស អាយុ៥០ឆ្នាំ ទី២ឈ្មោះ វង ខុនភេទប្រុស អាយុ៤៧ឆ្នាំ និងទី៣ឈ្មោះ ម៉េង ខៃ ភេទប្រុសអាយុ១៣ឆ្នាំ ជនរងគ្រោះទាំង៣មានទីលំនៅភូមិគីឡូ៨។

ប្រភពដដែលបានបន្តថា ករណីគ្រោះថ្នាក់ចររាចរណ៍ខាងលើបង្កឡើងដោយរថយន្តសាំយ៉ុង ពណ៌សំបកឪឡឹក ស្លាកលេខ
ភ្នំពេញ 2S 4322 បើកទៅបុកម៉ូតូម៉ាកវេវ ពណ៌ខ្មៅ ស្លាកលេខ1T 9710 ជិះឌុបគ្នា៣នាក់ត្រូវបានបុកស្លាប់ទាំងអស់ ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ សពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូនិងរថយន្តបង្កត្រូវបានកម្លាំងនគរបាលយកមករក្សាទុកដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ៕





មតិយោបល់