ព័ត៌មានជាតិ

បុរសម្នាក់ ចេញពីខេត្តឡើងមកភ្នំពេញរកការងារធ្វើមិនទាន់បានធ្វើផង បែរជាត្រូវស្លាប់ពាក់កណ្តាលផ្លូវ

បាត់ដំបង: នៅវេលាម៉ោង៥ និង២៦នាទីព្រឹក ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅលើផ្លូវជាតិ៥ ត្រង់ចំណុចក្រុមទី៣០ ភូមិកកោះ ឃុំកកោះ ខេត្តបាត់ដំបង។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ០១៤ ពាក់ស្លាកលេខ បាត់ដំបង1Q- 7282 ជិះដោយឈ្មោះ សំប៊ុន ចិន្ដា ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅភូមិ ដំណាក់លួង ឃុំវត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្នុងទិសដៅបាត់ដំបង ទៅភ្នំពេញ បានបុករថយន្ដមិនស្គាល់ម៉ាក(គេចខ្លួន) ចំពីក្រោយបណ្ដាលឲ្យស្លាប់អ្នកបើកម៉ូតូនៅនឹងកន្លែង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងធ្វើកំណត់ហេតុ និងប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់