ព័ត៌មានជាតិ

បុរសម្នាក់ ត្រូវស្រូបចូលក្នុងទុយោបូមខ្សាច់ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត នៅផ្លូវជាតិលេខ២

ភ្នំពេញៈ កាលពីវេលាម៉ោង ២កន្លះរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចការដ្ឋាន បូមខ្សាច់ដីឡូតិ៍លេខ៥៣៤ ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីមនុស្សស្លាប់។

ជនរងគ្រោះឈ្មោះ ហុន ហ្សែន ភេទប្រុស អាយុ២២ឆ្នាំ ជាកម្មករបូមខ្សាច់ ស្នាក់នៅកន្លែង កើតហេតុខាងលើ ។

ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ធ្វើការត្រួតពិនិត្យ សន្និដ្ឋានថា ជនរងគ្រោះ ពិតជាស្លាប់ដោយសារទុយោខ្សាច់ស្រូបចូលប្រាកដមែន។

ដោយទ្បែកសព ក្រោយសមត្ថកិច្ច ធ្វើកំណត់ហេតុរួច បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់