ព័ត៌មានជាតិ

ចោថ្លើមធំ! ហ៊ានចូលលួចទូរសព្ទប៉ូលិសដល់ក្នុងប៉ុស្តិ៍ ត្រូវសមត្ថកិច្ចក្របួចជាប់

ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី១ ចាប់បានភ្លាមៗ បន្ទាប់ពីជនសង្ស័យរូបនេះ ថ្លើមធំហ៊ានចូលលួចទូរសព្ទប៉ូលិសក្នុងប៉ុស្តិ៍ កាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចក្នុងប៉ុស្តិ៍ផ្សារដេប៉ូទី១ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី១ បានឲ្យដឹងថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យ គឺកម្លាំងនគរបាលបានជិះល្បាតក្នុងមូលដ្ឋាន ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ លុះដល់ម៉ោង៣ទៀបភ្លឺកម្លាំងល្បាតបានចូលមកគោលដៅប៉ុស្តិ៍វិញ ស្រាប់តែនៅវេលាម៉ោង៥កើតហេតុ ក៏ជនសង្ស័យមើលឃើញឱកាសល្អ បានធ្វើសកម្មភាពលួចទូរសព្ទរបស់មន្រ្តីប៉ូលិស តែត្រូវម្ចាស់គេឃើញទាន់ក៏ចាប់ក្របួចជាប់តែម្តង ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ៕

មតិយោបល់