ព័ត៌មានជាតិ

កម្លាំងនគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីគាស់ទ្វាររបងផ្ទះពលរដ្ឋយកម៉ូតូ

ភ្នំពេញ: កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ០៤និង០០នាទីទៀបភ្លឺ នៅចំណុចក្នុងផ្ទះលេខ១៥៧B ផ្លូវលំ ភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) ជនរងគ្រោះឈ្មោះ ផន ចាន់ណា ភេទស្រី អាំយុ ៤២ ឆ្នាំ បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១P-២៧៤៥ ចតទុកក្នុងរបងមុខផ្ទះ រួចចូលទៅសម្រាកក្នុងផ្ទះជាមួយក្រុមគ្រួសារ ក្នុងពេលនោះមានជនសង្ស័យឈ្មោះ ថុនា ភេទប្រុស អាយុប្រហែល ២៨ ឆ្នាំ និងបក្ខពួក ០២នាក់ទៀតមិនស្គាល់ឈ្មោះ ភេទប្រុស អាយុប្រហែល ២៣ ឆ្នាំ ជិះម៉ូតូមួយគ្រឿងម៉ាក អេសហ្សិត (FZ) ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១DE-៦៥៥៣ មកធ្វើសកម្មភាពចាប់ទាញគាស់ត្រចៀកទ្វាររបងចូលលួចយកម៉ូតូជនរងគ្រោះឈ្មោះ ផន ចាន់ណា យកជិះគេចខ្លួនបាត់ ។

បន្ទាប់មកជនសង្ស័យឈ្មោះ ថុនា បានជិះម៉ូតូម៉ាក អេសហ្សិត (FZ) ពណ៌ក្រហម ឌុបបក្ខពួកឈ្មោះ ផេង ដារ៉ា ហៅ ចយ ភេទប្រុស អាយុ ១៨ ឆ្នាំ និងបានហៅបក្ខពួកឈ្មោះ ហាក់ ចាន់បូរី ភេទ ប្រុស អាយុ ២៥ ឆ្នាំ, ឈ្មោះ សួន ដេវីត ភេទប្រុស អាយុ ១៩ ឆ្នាំ ជិះម៉ូតូមួយគ្រឿងទៀតម៉ាក ហុងដាប៊ីត ពណ៌ខៀវលាយស ពាក់ស្លាកលេខ ភ្នំពេញ ១HC-៤៧៩៤ ដើម្បីមកលួចយកទ្រព្យសម្បត្តិនៅក្នុងផ្ទះរបស់ជនរងគ្រោះឈ្មោះ ផន ចាន់ណា ម្ដងទៀត ខណ:ពេលនោះកម្លាំងល្បាតនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ បានឃើញទាន់ក៏ដេញចាប់ឃាត់ខ្លួនបានជនសង្ស័យ០៣ នាក់ឈ្មោះ ផេង ដារ៉ា ហៅ ចយ, ឈ្មោះ ហាក់ ចាន់បូរី និងឈ្មោះ សួន ដេវីត ហើយយកមកធ្វើការសាកសួរនៅទីស្នាក់ការប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ ចំណែកបក្ខពួកជនសង្ស័យឈ្មោះ ថុនា បានរត់គេចខ្លួនបាត់ បន្ទាប់មកជនរងគ្រោះឈ្មោះ ផន ចាន់ណា បានមកដាក់ពាក្យបណ្ដឹងនៅទីស្នាក់ការប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ ឲ្យចាត់ការតាមផ្លូវច្បាប់តែម្ដង ៕

១-ជនសង្ស័យឈ្មោះ ផេង ដារ៉ា ហៅ ចយ ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ មុខរបរ មិនពិតប្រាកដ ។ (មានផ្ទុកសារធាតុញៀន) ២-ជនសង្ស័យ ហាក់ ចាន់បូរី ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិឫស្សី៣ សង្កាត់ ស្ទឹងមានជ័យទី២ មុខរបរ មិនពិតប្រាកដ ។ (មានផ្ទុកសារធាតុញៀន) ៣-ជនសង្ស័យឈ្មោះ សួន ដេវីត ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ និងមុខរបរ មិនពិតប្រាកដ ។ (មានផ្ទុកសារធាតុញៀន)

ជនរងគ្រោះឈ្មោះ ផន ចាន់ណា ភេទស្រី អាយុ ៤២ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះលេខ១៥៧B ផ្លូវលំ ភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ មុខរបរ មេផ្ទះ ។

សម្ភារ:ជនរងគ្រោះឈ្មោះ ផន ចាន់ណា ដែលបាត់បង់៖ ម៉ូតូមួយគ្រឿងម៉ាក ហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១P-២៧៤៥ ។

វត្ថុតាងចាប់យក៖ ម៉ូតូចំនួន០២ គ្រឿងម៉ាក ហុងដាប៊ីត ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ ១HC-៤៧៩៤ លេខតួ+លេខម៉ាស៊ីន=៩០០៦៦៤១ និងម៉ូតូ ០១គ្រឿងម៉ាក អេសហ្សិត (FZ) ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១DE-៦៥៥៣ ។

បច្ចុប្បន្នជនសង្ស័យចំនួន០៣ នាក់ឈ្មោះ ផេង ដារ៉ា ហៅ ចយ, ឈ្មោះ ហាក់ ចាន់បូរី និងឈ្មោះ សួន ដេវីត ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕

មតិយោបល់