ព័ត៌មានជាតិ

ឡិចស៊ីស៥៧០ ស្លាកលេខ2AS-7007 បុកម៉ូតូMSXបណ្តាលឲ្យខូចខាត បញ្ចប់សំណងត្រឹម២០ដុល្លារ

ភ្នំពេញៈ ភ្នាក់ងារ Post News បានរាយការណ៍មកឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបង្កការភ្ញាក់ផ្អើលមួយបានកើតឡើង រវាងរថយន្តឡិចស៊ីស៥៧០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AS-7007 បុកប៉ះជាមួយម៉ូតូម៉ាកMSX ពាក់ស្លាកលេខ ភ្នំពេញ1FV-2086 ពណ៌លឿង លាយខ្មៅ បណ្តាលឲ្យរងការខូចខាត។​

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវមុន្នីរ៉េត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ក្រោយពេលកើតហេតុ ម្ចាស់រថយន្តឡិចស៊ីស៥៧០ សងសំណងទៅជនរងគ្រោះម្ចាស់ម៉ូតូបញ្ចប់រឿងត្រឹម២០ដុល្លារ។

ហើយក៏មានការផ្សាយផ្ទាល់នៅលើផេក Post News Media ផងដែរ៕

មតិយោបល់