កណ្ដាលៈ លោកសំម ឫទ្ធីវាសនា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្ដាល បានថ្លែងប្រាប់Post News ថា ជនសង្ស័យត្រូវបានលោកព្រះរាជអាជ្ញារង ឯក ស៊ុនរស្មី សម្រេចចោទប្រកាន់ពីបទ “ឃាតកម្មគិតទុកជាមុន” តាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ រួចបញ្ជូនទៅចៅក្រមស៊ើបសួរ ចាត់ការបន្តតាមនីតិវិធី។
បទល្មើសឃាតកម្មគិតទុកជាមុន កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ប្រសិនបើតុលាការរកឃើញថា ជនសង្ស័យពិតជាបានប្រព្រឹត្តបទល្មើសមែន។
លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានថ្លែងថា ឃាតកមានឈ្មោះ អ៊ឹង ចាន់រតនៈ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរលក់ដូរ មានស្រុកកំណើតសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ និងមានទីលំនៅបច្ចុប្បន្នភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោកបានបន្ថែមទៀតថាមូលហេតុដែលនាំឲ្យរូបគេកាន់កាំបិតចាក់ប្រហារជនរងគ្រោះ ដែលជាបុគ្គលិកក្រុងណេត ដោយសារតែខ្លួនមានគោលបំណងប្លន់យកលុយ ចំនួនមួយពាន់ដុល្លារសហរដ្ឋអាមេរិក ដើម្បីយកទៅលោះម៉ូតូដែលបានដាក់បញ្ចាំក្រោយពីចាញ់ល្បែងអនឡាញ។
ក្រោយពីសម្លាប់ជនរងគ្រោះរួចហើយ ខ្លួនមិនបានយកលុយនោះទេ ដោយសារទូដាក់លុយជាប់សោរ ហើយពេលវេលាមិនអំណោយផល ក៏យកកាំបិតដាក់ក្នុងកាបូបស្ពាយរត់គេចខ្លួនតែម្តង។
បន្ទាប់ពីគេចចេញពីកន្លែងកើតហេតុរួចមក រូបគេបានទៅស្នាក់នៅក្នុងផ្ទះសំណាក់មួយកន្លែង ស្ថិតនៅម្តុំសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ លុះព្រឹកឡើងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៧ រូបគេបានប្តូរសម្លៀកបំពាក់ចាស់ និងបោះកាំបិតដែលជាវត្ថុតាងចោល ទើបជិះម៉ូតូរករថយន្តក្រុងជិះបន្តដំណើរទៅឯខេត្តសៀមរាប តែជាអកុសលពេលទៅខេត្តសៀមរាប ក៏ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថចាប់ខ្លួនរូបគេបានតែម្តង។
សូមរំលឹកថា ឃាតកម្មដ៏សាហាវនេះ បានកើតឡើងក្នុងអំឡុងម៉ោង៤និង៥០នាទីល្ងាច ថ្ងៃទី២ កក្កដា ២០១៧ នៅក្នុងទីតាំងបើកអ៊ីនធើណេតគ្មានយីហោមួយ តាមបណ្តោយផ្លូវលេខ២០៥ ផ្ទះលេខ២៥១ ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាប់ហ្នឹងសាខាក្រុមហ៊ុនមិត្តហ្វូនប្រចាំខេត្តកណ្តាល។
ជនសង្ស័យត្រូវបានអាវុធហត្ថខេត្តកណ្ដាលសហការជាមួយអាវុធហត្ថខេត្តសៀមរាប និងអាវុធហត្ថផ្ទៃប្រទេស ចាប់ខ្លួន នៅខេត្តសៀមរាប កាលពីរសៀលថ្ងៃទី៣ ខែកក្កដា បន្ទាប់ពី ធ្វើសកម្មភាពចាក់សំលាប់ជនរងគ្រោះឈ្មោះ រ័ត្ន ពុទ្ធថា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកអ៊ីនធើណេតបម្រើការនៅកន្លែងកើតហតុ មានទីលំនៅបច្ចុប្បន្នភូមិស្តុក ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពី ល្ងាចថ្ងៃទី២ ខែកក្ក ដា ហើយគេចខ្លួន។
នៅព្រឹកថ្ងៃទី៤ ខែកក្កដា ជនសង្ស័យបានបញ្ជូនមកខេត្តកណ្ដាលនិងនាំទៅធ្វើត្រាប់ពីសកម្មភាព។
ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានសំលាប់ជនរងគ្រោះបំណងប្លន់យកលុយដែលបានចាញ់ល្បែងនៅទីនោះ ១ពាន់១រយដុល្លារនិងមានគំនុំពីមុនផងដែរ។
នៅថ្ងៃកើតហេតុនោះ ជនសង្ស័យបានដាក់កាំបិតក្នុងកាបូបមកលេងល្បែង ពេលចាញ់អស់លុយបានប្រើល្បិចឲ្យជនរង គ្រោះចូលក្នុងបន្ទប់ទឹក រួចយកកូនកាំបិតពីក្នុងកាបូបចាក់ទៅលើជនរងគ្រោះជាច្រើនកាំបិតស្លាប់នៅទីនោះ។ ភ្លាមនោះ ក្រោយពីសម្លាប់ជនរងគ្រោះរួចហើយ ខ្លួនមិនបានយកលុយនោះទេ ដោយសារទូដាក់លុយជាប់សោរ ហើយពេលវេលាមិនអំណោយផលក៏យកកាំបិតដាក់ក្នុងកាបូបស្ពាយរត់គេចខ្លួនតែម្តង។
បន្ទាប់ពីគេចចេញពីកន្លែងកើតហេតុរួចមក រូបគេបានទៅស្នាក់នៅផ្ទះសំណាក់មួយកន្លែង ស្ថិតនៅម្តុំសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ លុះព្រឹកឡើងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៧ រូបគេបានប្តូរសម្លៀកបំពាក់ចាស់ និងបោះកាំបិតដែលជាវត្ថុតាងចោល ទើបជិះម៉ូតូរករថយន្តក្រុងជិះបន្តដំណើរទៅឯខេត្តសៀមរាប តែជាអកុសលពេលទៅខេត្តសៀមរាប ក៏ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថចាប់ខ្លួនរូបគេបានតែម្តង៕
មតិយោបល់