ព័ត៌មានជាតិ

ផឹកចំស្រាខ្លាំង! វាយគេបែកក្បាល ជាប់ខ្នោះបានសម្រច

កណ្តាលៈ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាកពន្ធ័នឹងករណីហិង្សាដោយចេតនា។
កើតហេតុថ្ងៃទី៦.៧.២០១៧ វេលាម៉ោង៥ល្ងាច នៅចំណុចក្រុមហ៊ុន7NG ភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ជនរងគ្រោះ២នាក់ ទី១-ឈ្មោះ ហេង ជាកាមីន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិឃុំកើតហេតុ (របួសស្នាមក្បាលផ្នែកខាងក្រោយ) និងទី២.ឈ្មោះ ប៊ុន រស្មី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិបារ៉ុង ឃុំបារ៉ុង ស្រុកល្វាឯម ខេត្តកណ្តាល (របួសខ្នង)។ ចំណែកជនសង្ស័យ២នាក់ ទី១-ឈ្មោះ គឹម វាសនា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិឃុំកើតហេតុ និងទី២-ឈ្មោះ សល់ ណារ៉ែន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កម្មករសំណង មានទីលំនៅភូមិឃុំកើតហេតុ ។

មុនពេលកើតហេតុជនសង្ស័យទាំង២នាក់ បានអង្គុយផឹកស្រាថ្នាំនៅតូបលក់ទឹកត្នោតជូរ ឈ្មោះអ៊ុយ ផៃ(ប្តីប្រពន្ធ)ក្នុងក្រុមហ៊ុន7NG ដល់វេលាម៉ោង៥ល្ងាច ថ្ងៃ៦.៧.២០១៧ ជនសង្ស័យជិះម៉ូតូចេញបំរ៉ុង ទៅផ្ទះពេលមកដល់មុខរោងចក្រទី១ជួបជនរងគ្រោះឈ្មោះប៊ុន រស្មី កំពុងជិះម៉ូតូឌុបប្រពន្ធស្រាប់តែជនសង្ស័យឈ្មោះគឹម វាសនា យកខ្សែក្រវ៉ាត់វាយត្រូវខ្នង ជនរងគ្រោះដោយពុំរឿងអ្វីឡើយ។ បន្ទាប់មកជនសង្ស័យទាំង២នាក់ ត្រឡប់មកផឹកស្រាថ្នាំនៅកន្លែងទឹកត្នោតជូរ វិញ ចំណែកឯជនរងគ្រោះឈ្មោះជា កាមីន បានអង្គុយផឹកស្រានៅក្បែរនោះដែរជាមួយមិត្តភក្ត្រ បានមួយសន្ធុះជនរងគ្រោះបានជិះម៉ូតូចេញស្រាប់តែជនសង្ស័យឈ្មោះគឹម វាសនា ទាញដំបងវាយជនរងគ្រោះត្រូវក្បាលផ្នែកខាងក្រោយបង្កឲ្យមានរបួសស្នាម។

ជនសង្ស័យទាំង២នាក់ ត្រូវបានសន្តិសុខក្រុមហ៊ុន7NG ឃាត់ខ្លួនប្រគល់ឲ្យកម្លាំងអធិការដ្ឋាននគរបាលស្រុកបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់