ព័ត៌មានសុខភាព

៩០ភាគរយចូលចិត្តកាហ្វេ តែមិនដឹងពីរបៀបទទួលទានកុំឲ្យមានផលប៉ះពាល់ឡើយ

ការសិក្សាជាច្រើនបានបង្ហាញថា យ៉ាងហោចណាស់ ៧០ភាគនៃប្រជាជនក្នុងពិភពលោកដែលចូលចិត្តទទួលទានកាហ្វេជារៀងរាល់ថ្ងៃ។ ក៏ប៉ុន្តែមនុស្សមួយចំនួនធំមិនទាន់ដឹងពីរបៀបកាត់បន្ថយផលប៉ះពាល់ នៅពេលទទួលទានកាហ្វេនោះឡើយ។

ការទទួលទានកាហ្វេច្រើនពេក អាចបង្កឲ្យគេងមិនលក់ មានភាពតានតឹង ខ្សោយប្រព័ន្ធរំលាយអាហារ ថ្លើម និងក្រពះ ដោយសារតែជាតិអាស៊ីតខ្ពស់ពេក។

ក្រុមអ្នកជំនាញបានណែនាំថា ការផឹកទឹកមួយកែវមុននឹងទទួលទានកាហ្វេ គឺជាមធ្យាបាយដ៏សាមញ្ញបំផុតក្នុងការកាត់បន្ថយជាតិកាហ្វេអ៊ីននៅក្នុងខ្លួន និងកាត់បន្ថយផលប៉ះពាល់របស់វាផងដែរ។ កាហ្វេ ត្រូវបានគេរកឃើញថា មានផ្ទុកកម្រិត pH5 និង pH6 ដែលជាអាស៊ីតខ្លាំង អាចធ្វើឲ្យចាល់ជាតិអាស៊ីតក្នុងក្រពះ ក្រហាយទ្រូង ដំបៅក្រពះ និងកើតជំងឺមហារីកពោះវៀន ប្រសិនបើអ្នកទទួលទានច្រើនពេក។

ប៉ុន្តែនៅពេលដែលអ្នកទទួលទានទឹកមួយកែវមុនពេលផឹកកាហ្វេ វាអាចជួយបន្សាបអាស៊ីត ដែលធ្វើឲ្យរាងកាយរបស់អ្នកមានសុវត្ថិភាព។

ការកំណត់ជាតិកាហ្វេអ៊ីនសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃចំពោះមនុស្សម្នាក់ៗពិតជាមានផលលំបាកខ្លាំងណាស់ ដោយសារតែមនុស្សមានសុខភាពខុសៗគ្នា គឺអាស្រ័យទៅលើកត្តាដូចជា ភេទ អាយុ ទម្ងន់ និងភាពស៊ាំ។

បើយោងតាមក្រសួងសុខាភិបាលអាមេរិក (ហៅកាត់ថាFDA) បានណែនាំថា អ្នកជំងឺលើសឈាម ជំងឺសរសៃឈាមបេះដូង និងស្ត្រីមានផ្ទៃពោះ គួរតែកាត់បន្ថយការទទួលទានជាតិកាហ្វេអ៊ីន។ លើសពីនេះទៅទៀត ចំពោមនុស្សដែលមានសុខភាពល្អធម្មតា មិនគួរទទួលទានកាហ្វេច្រើនជាង ៤០០ក្រាម ឬស្មើនឹង៤ពែងកាហ្វេក្នុងមួយថ្ងៃឡើយ។

ប្រសិនបើអ្នកទទួលទានលើសកំណត់ ច្បាស់ជាមានអារម្មណ៍រមូលក្រពះ រសេះរសោះក្នុងខ្លួន គេងមិនលក់ និងអស់កម្លាំង។ អ្នកវិទ្យាស្ត្រជាច្រើនក៏បានបង្ហាញផងដែរថា អ្នកដែលការទទួលទានកាហ្វេមួយថ្ងៃ ៥ទៅ៦ពែង អាចឆាប់ស្លាប់៕

មតិយោបល់