ព័ត៌មានជាតិ

នៅតែ​គ្មាន​សញ្ញា​ពី​មនុស្ស​បាត់​ខ្លួន ៥២​នាក់ ដោយសារ​លិច​ទូក​នេសាទ​នៅ​កូរ៉េ​

​សេ​អ៊ូ​ល​៖ នៅ​មិនទាន់​មាន​សញ្ញា ឬ​ដាន​អ្វី​ពាន់​ព័ន្ធ​នឹង​ការ​បាត់​ខ្លួន​មនុស្ស ៥២​នាក់ នៅក្នុង​ហេតុ​ការ​លិច​ទូក​នេសាទ​មួយ​គ្រឿង​របស់​កូរ៉េខាងត្បូង​ត្រង់​ម្ដុំ​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​នៃ​ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​។​​ក្រុម​ស្វែងរក​បាន​ចំណាយពេល​អស់​ជាច្រើន​ម៉ោង​ពុំ​ទទួលបាន​ដាន​អ្វី​ទាំងអស់ ប៉ុន្តែ​ប្រតិបត្តិការ​ស្វែងរក​នៅតែ​បន្ត​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​លើ​ទូក​នេសាទ​នោះ​មាន​មនុស្ស ៦០​នាក់ ក្នុងនោះ​មាន​រុស្ស៊ី​ម្នាក់ កូរ៉េខាងត្បូង ១១​នាក់ ឥណ្ឌូណេស៊ី ៣៥​នាក់ និង​ហ្វីលីពីន ១៣​នាក់ ហើយ​បើ​តាម​សេចក្ដីរាយការណ៍​បានឲ្យដឹងថា ជនជាតិ​កូរ៉េ​ម្នាក់​បាន​ស្លាប់ ខណៈ​ដែល​ជនជាតិ​រុស្ស៊ី និង​មនុស្ស ៦​នាក់​ទៀត​ត្រូវបាន​ជួយសង្គ្រោះ​៕​
2014-12-02_110456

មតិយោបល់