ព័ត៌មានជាតិ

ដេប៉ូឈើដ៏ធំ១កន្លែង នៅស្រុកចំការលើ ប្រមូលទិញនិងលក់ឈើយ៉ាងអានាធិបតេយ្យ គ្មាន ជំនាញត្រួតពិនិត្យ

​(កំពង់ចាម​)៖ ​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​៧១ ពី​ស្រុក​ចំការលើ​ទៅ​ក្រុង​កំពង់ចាម តែងតែ​បាន​ឃើញ​សកម្មភាព​ ដឹកជញ្ជូន​ឈើ យ៉ាង​អានាធិបតេយ្យ ​ចេញពី​ទឹកដី​ខេត្តកំពង់ធំ​ ឆ្លង​កាត់​ស្រុក​ចំការលើ ​ដើម្បី​ដើរ​ចែកចាយ​តាម​បណ្ដា​ស្រុក​នានា​ ទូទាំង​ខេត្តកំពង់ចាម​ ជា​រៀងរាល់ថ្ងៃ​ដោយ​រថយន្ត​សាំ​យ៉ុង ​ពី​១០​ទៅ​២០​គ្រឿងក្នុង​១​ថៃ្ង ។

ប្រភពព័ត៌មាន ​បាន​ឲ្យ​ដឹងថា ​រថយន្ត​ទាំងនោះ​មួយ​ចំនួន​បាន​ដឹក​ចេញពី​ដេប៉ូ​លក់​ឈើ​ យីហោ ណាំ ចាន់ណា ​ដែល​មាន​ទីតាំងនៅ​ដី​ថ្មី ស្ថិត​ក្នុង​ភូមិ​ស្រែប្រាំង ឃុំ​តា​ប្រុក​ ស្រុក​ចំការលើ ​ខេត្តកំពង់ចាម ក្នុងនោះ​មួយចំនួន​ទៀត​គឺ​ដឹកជញ្ជូន​ពុំមាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ឡើយ ។

​ប្រជាពលរដ្ឋ​ បាន​លើកឡើង​ថា ​ចាប់តាំងពី​ប្រមុខ​រដ្ឋាភិបាល​បាន​ដាក់​បទបញ្ជា ដោយ​បាន​ចាត់តាំង ឯកឧត្តម ​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​ប្រធាន​គណៈកម្មការ​ទប់ស្កាត់ បង្ក្រាប​បទល្មើស​ព្រៃឈើ ឃើញថា ​សកម្មភាព​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​ធំៗ ​មាន​សភាព​ស្ងប់ស្ងាត់ ប៉ុន្តែ​បាន​ប្ដូរ​រូបភាព​មក​ដឹក​តាម​រថយន្ត​សាំ​យ៉ុង ​និង​រ៉ឺម៉ក​ម៉ូតូ​យ៉ាង​គគ្រឹកគគ្រេង​កាត់មុខ​ប៉ូលិស​ចរាចរណ៍ ​ជា​រៀងរាល់ថ្ងៃ​ទាំង​នៅ​ខេត្ត​ត្បូងឃ្មុំ​ និង​ខេត្តកំពង់ចាម​ ដោយ​មិន​ឃើញ​មាន​សមត្ថកិច្ច​ជំនាញ​ត្រួតពិនិត្យ​ឡើយ ៕

photo_2016-04-06_06-41-50 photo_2016-04-06_06-42-04 photo_2016-04-06_06-42-57

មតិយោបល់