(ហាណូយ)៖ លោក ង្វៀន តាន់យុង (Nguyen Tan Dung) បានផុតអាណត្តិជានាយករដ្ឋមន្ត្រីរបស់ ប្រទេសវៀតណាមហើយ ក្រោយការបោះឆ្នោតក្នុងសម័យប្រជុំសភាលើទី ១៣ នាទីក្រុងហាណូយ។
នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅល្ងាចថ្ងៃពុធ ទី០៦ ខែមេសា ឆ្នាំ២០១៦។
ការបញ្ចប់អាណត្តិរបស់លោក តាន់យុង នេះបានទទួលសំឡេងគាំទ្រ ៤១៨ លើ ៤៨៦ សំឡេងដោយ សមាជិកសភាទាំំងអស់ដែលចូលរួមសម័យប្រជុំ។ លោកឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ត្រូវគេរំពឹងថា នឹងឈរឈ្មោះឲ្យសមាជិកសភាបោះឆ្នោតគាំទ្រ ធ្វើជានាយករដ្ឋមន្ត្រីនាពេល ឆាប់ៗខាងមុខនេះ។
គួរបញ្ជាក់ថា កាលព្រឹកថ្ងៃពុធនេះ ប្រធានាធិបតីថ្មីរបស់វៀតណាមលោក ត្រាន ដៃ ហ្គាង (Tran Dai Quang) បានបញ្ជូនសំណើរមួយ ទៅកាន់ សភា ដើម្បីសម្រេចបញ្ចប់តំណែងលោក តាន់យុង ពីនាយករដ្ឋមន្ត្រីវៀតណាម៕
មតិយោបល់