ព័ត៌មានជាតិ

First News៖ ខណៈនេះ សមត្ថកិច្ចចុះបង្រ្កាបក្រុមជនសង្ស័យមានការបាញ់ផ្ទុះអាវុធ នៅផ្លូវ២៧៣

ភ្នំពេញ: ភ្នាក់ងារ Post News បានរាយការណ៍មកថា ខណ:នេះ មានការផ្ទុះអាវុធរវាងជនសង្ស័យនិងសមត្ថកិច្ចបាញ់ទល់គ្នា តែមិនទាន់ដឹងថា ជាករណីអ្វីឡើយ។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង២ និង១៥នាទីរសៀល ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ នៅតាមពណ្តោយផ្លូវ២៧៣ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

ព័ត៌មានលម្អិត យើងនិងផ្សាយជូនបន្តទៀត។ ហើយក៏មានការផ្សាយផ្ទាល់នៅលើផេក Post News Media ផងដែរ៕

មតិយោបល់