ព័ត៌មានជាតិ

វិភាគ ៖ មួយ​ជីវិត​នយោបាយរ​បស់ សម រង្ស៊ី និង កឹម សុខា នឹង​មិន​អាច​ធ្វើ​ជា​នាយ​ក​រដ្ឋមន្ត្រី

ភ្នំពេញ៖​ក្រោយ​ការដោះស្រាយ វិបត្តិ​នយោបាយ ដោយ​អូស​បន្លាយ ជិត ១ ឆ្នាំ កាលពី​ថ្ងៃ​ទី ២២ ខែ ក្កក្កដា កន្លងទៅនេះ យើង​សង្កេតឃើញ សភាពការណ៍​តានតឹង បង្ហូរឈាម​រវាង​បាតុករ និងប៉ូលិស ត្រូវ​បញ្ឈប់​ទាំងស្រុង ដោយ​ប្រែក្លាយ​ស្ថានភាព​នោះ មក​ជា​ចំណុច​ប្រក្រតី ដោយ​មាន​ស្ថេរភាព និង​សុវត្ថិភាព​ជាធម្មតា ។​ក៏​ប៉ុន្តែ​ការដោះស្រាយ​វិបត្តិ នយោបាយ និង​ការឈាន​ជើង​ចូល​សភា របស់ សម រង្ស៊ី និង កឹម សុខា បាន​ធ្វើឲ្យ អ្នកគាំទ្រ គណបក្ស​សង្គ្រោះ​ជាតិ​មួយចំនួន ធំ នៅ​មិន​ស្ងៀម បក់​មិន​ល្អើយថា​ចាញ់បោក អ្នកនយោបាយ​ទាំង​ពីរ​ខាងលើ ដោយ​លេបសម្តី ដែល​ខ្លួន​បាន និយាយ និង ចំណុច​ប្តេជ្ញា​ចិត្ត​របស់​បក្ស​ដែល​ធ្វើ​កន្លងមក ។​

​ជាមួយនឹង​ការជេរប្រមាថ ទៅលើ ប្រធាន និង​អនុប្រធាន​បក្ស សង្គ្រោះ​ជាតិ ធ្វើឲ្យ​លោក សម រង្ស៊ី នៅ មិន​ស្ងៀម ដោយ​ចេញ​មុខ​បកស្រាយ អង្វរ ដល់​ប្រជាជន​ទាំងអស់ ឲ្យ​ទុក​ឱកាស​ឲ្យខ្លួន ធ្វើការ​សិន ការចូល​សភា​នេះ​មិនមែន ជា​ការ​ចូល​ដៃ ចូល​ជើង​ជាមួយនឹង​គណបក្ស កាន់អំណាច សព្វ​ថ្ងៃ​នោះ​ទេ តែ​ជា​ការដោះស្រាយ​នូវ​វិបត្តិ​ជាតិ ព្រោះ​គ្មាន​ចំណុច​ណា​ល្អ​ជាង​ចំណុច​នេះ​ឡើយ បើសិនជា​យើង​មិន​ចូល​ទេ អាណត្តិ​ក្រោយ​ទៀត យើង​នៅតែ​ចាញ់​ប្រៀប​គេ ។​

​បើទោះបីជា​យ៉ាងនេះ ក្តី ការចូល​សភា របស់​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​អ្នកតាមដាន និង វិភាគ​នយោបាយ មួយចំនួនធំ​បាន​និយាយថា ” អ្វី​ដែល​បក្ស​សង្គ្រោះ​ជាតិ ធ្វើ​មិន​មែន​ធ្វើ​ដើម្បី​បក្ស​នោះ​ទេ បើ​ទោះបី​ខ្លួន យល់ឃើញថា នេះ​ជា​ចំណុច​ល្អ​ក៏ដោយ ព្រោះ​ថា​ពេល​នេះ បក្ស​សង្គ្រោះ​ជាតិ កំពុង​ជ្រក​ក្រោមផ្ទះ​របស់ គណបក្សកាន់អំណាច​សព្វថ្ងៃ ពោល​គឺ​គណបក្ស​ប្រជាជន​កម្ពុជា នោះ​មានន័យ​ថា​មិន​ខុស​ពី សមាជិក​របស់​បក្ស ប្រជាជន​កម្ពុជា​ឡើយ ទោះ ខ្លួន​ធ្វើ​ល្អ និង​កែប្រែ​ចំណុច​ខ្មៅ​យ៉ាងណា​បានត្រឹមតែ​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង និង​ជា​កាតាលីករបក្ស​ប្រជាជន​កម្ពុជា​តែប៉ុណ្ណោះ ដែល​វា​មិន​ខុស​ពី​ពាក្យចាស់​ពោល​ស​ថា “​អ្នក​ឡើង​បាន​តែ​បេះ អ្នក​ប្រឡេះ ចាំតែ​ឆី​” ” ។​

​ដរាបណា នយោបាយ​ដើរ​របៀបនេះ ប្រធាន និង​អនុប្រធាន​បក្ស​សង្គ្រោះ​ជាតិ និង​មិន​អាច​ធ្វើ​ជា​នាយករដ្ឋមន្ត្រី មួយជីវិត យើង​នៅ​ចាំ​ថា កាលពី គណបក្ស​ហ្វុន​ស៊ុនប៉ិច របស់សម្តេចក្រុមព្រះ នរោត្តមរ​ណ​ឬ​ទ្ធិ ក៏​មិន​ខុសពី គណបក្ស​សង្គ្រោះ​ជាតិ នៅពេលនេះ នោះដែរ ដោយ​ពេលនោះ គ្រាន់តែ​បែងចែក នាយករដ្ឋមន្ត្រី​ទី ១ និង ទី ២ តែប៉ុណ្ណោះ តែ​អ្នក​ដែល​ក្តោម
ស្ថានការណ៍​ស្រុកទេស ទាំង​ការ​កាន់​ទ័ព​មិនមែន ជា​ទ្រង់ នរោត្តមរ​ណ​ឬ​ទ្ធិ នោះទេ គឺ គណបក្ស​ប្រជាជន​កម្ពុជា សព្វថ្ងៃ ទៅវិញ ។

​បញ្ច្រាស​មក​វិញ មួយ​ក្បាច់​ចុងក្រោយ​របស់ គណបក្ស​ប្រជាជន​កម្ពុជា កំពុងតែ​ធ្វើឲ្យ បក្ស​សង្គ្រោះ​ជាតិ អស់​ផ្លូវ​ដើរ និង​ឈាន​ដល់​ចំណុច​អ​វសា​ន្ត ដោយ “​ព្រលែង​ខ្លា ឲ្យចូល​ព្រៃ សំលៀង​​ចង្កោម រួច​ចាប់​ខ្លា ដាក់​ទ្រុង​ដក​ចង្កោម ” ។ ចំណុច​នេះ បើទោះបីជា​ប្រើ​ខ្លា​ឲ្យ​ភ្ជួ​ររា​ស់ដី ឬ អូស​រទេះ ក៏​សត្វ​ខ្លា​ដែល​ខ្លាំង អស់​សត្វព្រៃ​ទាំងឡាយ មិន​ហាន​តបត​ឡើយ បាន​ត្រឹមតែ​ដើរ​អោន​មុខ ខំ​អូស​ទៅមុខ​តែប៉ុណ្ណោះ។
បញ្ជាក់ផងដែរថា ​អត្ថបទនេះគ្រាន់តែ​ការយល់ឃើញ និងដាស់តឿន ដល់ថ្នាក់ដឹកនាំសង្គ្រោះជាតិ តែប៉ុណ្ណោះ ៕​
Sam Rangsey

មតិយោបល់