ព័ត៌មានកីឡា

Dortmund បរាជ័យក្រោមថ្វីជើង ក្រុមនៅលីគលំដាប់ទី៤ អាឡឺម៉ង់(វីដេអូ)

ក្រុមជើងខ្លាំង Dortmund បានរងនូវការបរាជ័យ ២ទល់៣ ជាមួយក្រុមម្ចាស់ផ្ទះ RW Essen ដែលកំពុងប្រកបអាជីបនៅលីគលំដាប់ទី៤ របស់អាឡឺម៉ង់ ក្នុងការប្រកួតមិត្តភាព កាលពីម្សិលមិញនេះ។

នេះគឺជាការ បរាជ័យ ដែលមិនគួរឲ្យជឿឡើយ សម្រាប់ក្រុមជើងខ្លាំង Dortmund សម្រាប់ការប្រកួតមិត្តភាព ជាមួយក្រុម RW Essen នេះ។ Dortmund គឺជាក្រុម ដែលលេងក្នុងលីគកំពូលរបស់ អាឡឺម៉ង់ ខណះក្រុម RW Essen ជាក្រុមលេងនៅលីគលណដាប់ទី៤ ស្របពេលសមត្ថភាពគឺ ខុសគ្នាឆ្ងាយណាស់។ Dortmund រកបាន ២គ្រាប់ ដោយកីឡាករ Aubameyang នៅនាទីទី ៣០ និងកីឡាករ Dembele នៅនាទីទី ៦៣ ។ ចំណែកក្រុមម្ចាស់ផ្ទះ RW Essen វិញរកបាន ៣គ្រាប់ ខណះ២គ្រាប់រកបានដោយកីឡាករ Baier នៅនាទីទី ៣ និង ៤០ និងកីឡាករ Platzek នៅនាទីទី ៦១។

ឆ្លងកាត់ការបរាជ័យនេះ ស្តែងឲ្យឃើញថា Dortmund នៅមានចំណុចខ្សោយច្រើនណាស់ ដូច្នេះហើយ ក្រុមជើងខ្លាំងមួយនេះ ត្រូវតែព្យាយាមបន្ថែមទៀត ដើម្បីបន្តការប្រកួតប្រជែង ពានរង្វាន់ជាច្រើនទៀត ដែលពួកគេ ត្រូវលេងក្នុងរដូវកាលថ្មីនេះ។

ខាងក្រោមនេះជាវីដេអូ នៃការប្រកួតរវាងក្រុម RW Essen ជាមួយក្រុម Dortmund ៖

មតិយោបល់