ព័ត៌មានជាតិ

Update៖ ផ្អើលទាំងព្រឹក! រថយន្តដឹកដីបុកកិនយុវជនម្នាក់ ស្លាប់យ៉ាងអាណោចអាធ័ម!

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍មួយបង្កឲ្យយុវជនម្នាក់មិនទាន់ស្គាល់ពីអត្តសញ្ណាណស្លាប់ទាំងព្រឹកកាលពីថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០១៧ ស្ថិតនៅច្រកចូល វត្តសំរោងអណ្តែត ទល់មុខនឹងបុរីពិភពថ្មី ក្នុងភូមិ រោងចក្រ សង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានី ភ្នំពេញ។

យុវជនដែលត្រូវបានរថយន្តដឹកដីកិនស្លាប់នោះ ជិះម៉ូតូម៉ាក និច ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FA-8575 អាយុប្រហែល២០ឆ្នាំ មិនទាន់ដឹងពីអត្តសញ្ញាណនោះទេ រីឯរថយន្តបង្កពាក់ស្លាកលេខ ភ្នំពេញ3D-2190 ដែលបើកបរដោយបុរសម្នាក់ដូចគ្នា។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានបញ្ជាក់ថា ជនរងគ្រោះគាត់បានធ្វើរដំណើរក្នុងទិសដៅពីកើតទៅលិច រីឯរថយន្តបើកបរក្នុងទិសដៅ បញ្រ្ចាសទិសគ្នា ដោយរថយន្តបង្កបានចងហ្រ្វាំងនៅខាងមុខត្រឹមកទៅហើយ ទើបមើលគៀកមិនសូវឃើញទើបបង្ករឲ្យបុកម៉ូតូយ៉ាងពេញទំហឹងបណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។

បច្ចុប្បន្នជនបង្ក ត្រូវបានបញ្ជូនទៅអធិការខណ្ឌសែនសុខ ដើម្បីចាត់ការតាមផ្លូវច្បាប់។
រីឯសពជនរងគ្រោះត្រូវបានបញ្ជូនទៅរក្សាទុកនៅវត្តទឹកថ្លា ដើម្បីរងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

//youtu.be/9nY9gNVmnQc

មតិយោបល់