(សេអ៊ូល)៖ រដ្ឋមន្រ្តីក្រសួងការពារជាតិកូរ៉េខាងត្បូងលោក Han Min-Koo នៅថ្ងៃពុធនេះ បានរំពឹងទុកថា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (កូរ៉េខាងជើង) នឹងដាក់ពង្រាយបាញ់រ៉ុក្កែតចម្រុះថ្មីនៅចុងឆ្នាំនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ នៅថ្ងៃពុធ ទី០៦ ខែមេសា ឆ្នាំ២០១៦។
ថ្លែងក្នុងបទសម្ភាសន៍ជាមួយនឹងក្រុមអ្នកកាសែត press corps លោក Han បានឲ្យដឹងថា កូរ៉េខាងជើង ត្រូវបានគេជឿថា ស្ទើរតែបានអភិវឌ្ឍន៍ប្រព័ន្ធបាញ់រ៉ុក្កែតចម្រុះថ្មី ៣០០ មីលីម៉ែត្រពេញលេញ ដែលគេរំពឹងថា នឹងត្រូវបានដាក់ពង្រាយនៅក្នុងមូលដ្ឋានយោធានៅចុងឆ្នាំខាងមុខនេះ។
លើសពីនេះលោក Han ក៏បានបន្ថែមឲ្យដឹងទៀតថា យោធានៃប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានត្រួតពិនិត្យលើដំណើរការអភិវឌ្ឍនេះ អស់រយៈពេលជាងបីឆ្នាំកន្លងមក ដោយកត់សម្គាល់ឃើញថា ការបាញ់នេះ អាចកាត់បន្ថយការចំណាយច្រើនជាមុន បើប្រៀបធៀបទៅនឹងការបាញ់មីស៊ីលឆ្លងទ្វីប និងការជំនួសប្រភេទមីស៊ីល Scud របស់ប្រទេសនេះ៕
ព័ត៌មានអន្តរជាតិ
មតិយោបល់