ព័ត៌មានជាតិ

សាច់មាន់ ឆ្អឹងមាន់ ខូចគុណភាពជាង១០០គីឡូក្រាមនិងនំគ្មានស្លាកសញ្ញា២០គីឡូ ត្រូវសមត្ថកិច្ចដុតបំផ្លាញចោល!

បាត់ដំបងៈ យោងតាមផេកផ្លូវការរបស់អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧នេះ មន្ត្រីកាំកុងត្រូលប៉ុស្ដិ៍អូររំដួល ខេត្តបាត់ដំបង បានសហការជាមួយសមត្ថកិច្ច គយ និងប៉ូលិស រហូតឈានទៅដល់ការឃាត់ចាប់សាច់មាន់ ឆ្អឹងមាន់ ខូចគុណភាព ចំនួន១២០គីឡូក្រាម និង នំគ្មានស្លាកសញ្ញាចំនួន២០គីឡូក្រាម ដែលនាំចូលពីប្រទេសថៃ និងបានយកទៅដុតកំទេចចោលភ្លាមៗផងដែរ៕

មតិយោបល់