ចាប់បានហេីយ! ឃាតករំលោភសម្លាប់ក្មេងស្រី នៅស្រុកចំការលើ ខេត្តកំពង់ចាម

(កំពង់ចាម)៖ ឃាតករំលោភសម្លាប់ក្មេងស្រីម្នាក់ នៅស្រុកចំការលើ ខេត្តកំពង់ចាម ពេលកំពុងធ្វើដំណើរចេញពីសាលារៀនមកផ្ទះ ត្រូវកម្លាំងនគរបាលខេត្ដកំពង់ចាម ស្រាវជ្រាវចាប់ខ្លួនបានហើយ នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បន្ទាប់ពីរត់គេចខ្លួនក្រោយធ្វើសកម្មភាព កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១។

ជនដៃដល់ដែលកម្លាំងនគរបាលជំនាញចាប់ខ្លួនបាននេះឈ្មោះ ម៉ាប់ កំសត់ ហៅអាលន អាយុ១៦ឆ្នាំ។ ដោយឡែកនារីរងគ្រោះឈ្មោះ ឌីម អេងជូ អាយុ១៦ឆ្នាំ រស់នៅភូមិឃុំជាមួយជនដៃដល់។

គួរជម្រាបថា ហេតុការណ៍ដ៏សាហាវព្រៃផ្សៃនេះ បានកើតឡើងនៅល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចចំការពោត ស្ថិតក្នុងភូមិ១១ ឃុំចំការអណ្ដូង ស្រុកចំការលើ ខណៈដែលជនរងគ្រោះកំពុងធ្វើដំណើរពីសាលារៀន ត្រឡប់មកផ្ទះវិញ។

ករណីនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook បង្ហោះសារចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារសព ក្រោយមរណភាពរបស់នារីរងគ្រោះ និងថ្កោលទោសចំពោះទង្វើយ៉ាងព្រៃផ្សៃរបស់ជនដៃដល់ ដែលទើបតែមានអាយុ១៦ឆ្នាំ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *