ព័ត៌មានជាតិ

បងធំប៉ះបងធំ ម្ខាងមានកាំភ្លើងមានអី រត់ចែកជើងគ្នាព្រាត!

ភ្នំពេញៈ ក្មេងស្ទាវមួយក្រុមមានគ្នា១៥នាក់បានរត់ចែកជើងគ្នាបន្ទាប់ពីបានជិះម៉ូតូពេញផ្លូវហើយវ៉ាម៉ូតូនិងរថយន្ដទំនើបមួយគ្រឿងមិនស្គាល់ម៉ាក ជិះដោយប្រុសស្រី៨នាក់មានគ្នាច្រើនដូចគ្នាហើយក៏ឈ្លោះគ្នាក៏បណ្ដាលឲ្យភាគីខាងរថយន្ដទំនើបខឹងបើកម៉ូតូនិងរថយន្ដដេញបុកដកកាំភ្លើងផ្អើលពេញផ្លូវ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣រំលងអធ្រាតឈានចូលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចជិតស្តុបវត្តមហាមន្ដ្រី តាមនៅតាមផ្លូវព្រះសីហនុ នៅម្ដុំគីរីរម្យ សង្កាត់អូឡាំពិច ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមសំដីភាគីខាងត្រូវគេវាយនិងប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូ៥គ្រឿងជិះពេញផ្លូវ ដោយមានក្មេងប្រុសស្រីចំនួន១៥នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសីហនុក្នុងទិសដៅពីលិចទៅកើត ជិះក្នុងល្បឿនលឿន ទើបតែចេញពីក្លឹបកំសាន្ដនៅម្ដុំផ្សារដីហុយ ហើយបំណង់ជិះម៉ូតូទៅលេងណាហ្គា ខណៈដែលមកដល់ចំណុចកើតហេតុ បានបើកវ៉ារថយន្ដទំនើបមួយគ្រឿងនិងម៉ូតូ មួយគ្រឿង មិនស្គាល់ម៉ាក ជិះក្នុងទិសដៅស្របគ្នាជាមួយក្រុមក្មេងស្ទាវខាងលើ ហើយភាគីទាំង២ខាងលើបានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ខណៈនោះភាគីខាងរថយន្ដទំនើបឈ្លោះចំអ្នកខ្លាំង បានបើករថយន្ដដេញបុកក្មេងស្ទាវប្រុសស្រីខាងលើ ខណៈនោះម៉ូតូMSX មួយគ្រឿង ដែលជិះដោយក្មេងប្រុស៣នាក់ ក្នុងចំណោមក្មេងស្ទាវខាងលើបានដួល ហើយរត់យកតែរួចខ្លួនតែម្ដង ភ្លាមៗនោះភាគីខាងរថយន្ដទំនើប ដែលមានគ្នាប្រុស៦នាក់ និងស្រី២នាក់ បានចុះមកហើយមានកាំភ្លើងខ្លីមួយដើម ដកមកភ្ជង់ប្រជាពលរដ្ឋនិងបុរសដែលប្រាប់ព័ត៌មាន ថាកុំចូលមកប្រយ័ត្ន ហើយក្រុមខាងរថយន្ដទំនើបនេះបានវាយនិងលើកជើងឆ័ត្រថ្មវាយពីលើម៉ូតូក្មេងស្ទាវ បណ្ដាលឲ្យរងការខូចខាត ហើយក៏នាំគ្នាឡើងលើរថយន្ដនិងម៉ូតូរត់គេចខ្លួនបាត់ស្រមោលតែម្ដង។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ ហើយភាគីខាងក្មេងស្ទាវម្នាក់ដែលជាម្ចាស់ម៉ូតូគេវាយហើយដេញបុកខាងលើ លើកម៉ូតូជិះទៅជាមួយសមត្ថកិច្ចដើម្បីទៅដាក់ពាក្យបណ្ដឹង៕

មតិយោបល់