ព័ត៌មានជាតិ

សពបុរសម្នាក់ ដែលត្រូវគេសម្លាប់យកទៅប្លុងចោល ត្រូវបានស្វែងរកសាច់ញាតិឃើញហើយ!!

កំពង់ឆ្នាំងៈ លោកអធិការស្រុករលាប្អៀរ បានប្រាប់ Post News មុននេះបន្តិច ថា មានករណីឃាតកម្មយកសាកសពបុរសម្នាក់ យកទៅទម្លាក់ចោល នៅវេលាម៉ោងជិត៧យប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ ក្នុងភូមិគោកស្តៅ ឃុំទឹកហូត ស្រុករលាប្អៀរ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ។

សាកសពបុរសម្នាក់ខាងលើ អាយុប្រហែល៤០ឆ្នាំ មានស្រុកកំណើតភូមិចម្ការចេក​ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

លោកអធិការស្រុករលាប្អៀរបានបញ្ជាក់ថា បច្ចុប្បន្ន សាកសពត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីហើយ៕

មតិយោបល់