ព័ត៌មានជាតិ

ទឹកដោះម្តាយថ្លៃ! បុរសម្នាក់ ត្រូវគេចាក់មួយកាំបិតលិចក្រោមភ្នែក តែត្រូវគ្រូពេទ្យ…!!​

ភ្នំពេញៈ យោងតាមផេក មន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត បានឲ្យដឹងថា អ្នកជម្ងឺឈ្មោះ ប៉ាយ ចិន ភេទប្រុស អាយុ ២១ឆ្នាំ មកពី ឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលត្រូវជនល្មើសចាក់មួយកាំបិតក្រោមភ្នែកខាងស្ដាំបានបញ្ជូនមកព្យាបាល នៅផ្នែកសង្គ្រោះបន្ទាន់នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៧ ដោយមានការយកចិត្តទុកដាក់ ពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានជួយសង្គ្រោះវះកាត់យកកាំបិតចេញ ដោយជោគជ័យនិងមានអាការៈធូស្រាលកំពុងធ្វើដំណើរទៅស្រុកកំណើតវិញ ហើយសាម៉ីខ្លួនបានអនុញ្ញាតឲ្យថតរូប និងផ្សព្វផ្សាយ ។

ហើយក្រុមគ្រួសារអ្នកជម្ងឺបានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យដែលបានយកចិត្តទុកដាក់ ថែទាំ និងព្យាបាលគាត់រហូតជាសះស្បើយ ។
ទូរសព្ទទំនាក់ទំនងអ្នកជម្ងឺ ០៨៨ ២៦៨ ១៩៣២ ៕

មតិយោបល់