កំពង់ស្ពឺៈ លោកអធិការស្រុកភ្នំស្រួច បានប្រាប់ Post News ថា នៅវេលាម៉ោង៤រសៀល ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៧ កម្លាំងសមត្ថកិច្ចបានឃាត់ជនសង្ស័យម្នាក់ ពាក់ពន្ធ័នឹងករណីរំលោភសេពសន្ថវៈ។
តាមបណ្តឹងឈ្មោះ គ.ឈ ភេទស្រី អាយុ២៣ឆ្នាំ ស្នាក់នៅភូមិស្រែត្រពាំង ឃុំព្រៃក្មេង ថាជនសង្ស័យបានចូលមកចាប់រំលោភសេពសន្ថវៈបានសម្រេចនៅក្នុងផ្ទះជនរងគ្រោះ កាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០១៧ នៅពេលប្តីជនរងគ្រោះចេញទៅឆ្លុះសត្វបាត់។
ជនសង្ស័យខាងលើមានឈ្មោះ ប៉ូ ណេត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិព្រៃក្បុង ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់៕
មតិយោបល់