ព័ត៌មានកីឡា

២២២ លានអឺរ៉ូ Paris Saint Germain នឹងចំណាយដើម្បីទិញយក Neymar

ក្លិបអ្នកមានបារាំង ហាក់ដូចជាហ៊ានចំណាយលុយច្រើនពេកហើយ ក្នុងការចរចារទិញយកខ្សែប្រយុទ្ធ Neymar ពីក្រុម Barcelona ក្នុងរដូវក្តៅនេះ Paris Saint Germain បានទម្លាយឲ្យដឹងតាមរយៈ Marca ថា ក្លិប បានត្រៀមទឹកប្រាក់ប្រមាណជា ២២២លានអឺរ៉ូ ដើម្បីទិញយក ខ្សែប្រយុទ្ធ Neymar ក្នុងរដូវក្តៅនេះ។

ការចំណាយខ្ពស់បែបនេះ ក្រុម PSG មានបំណងយក Neymar ឲ្យបាន ព្រោះថា ក្លិបនេះ បានតាមប្រមាញ់ Neymar យូរណាស់មកហើយ។ ម្យ៉ាងវិញទៀត PSG ក៍បានខកចិត្ត ចំពោះ Ronaldo ដែលមិនផ្តល់ភ្លើងខៀវ នៃការចាកចេញពី Real Madrid ឡើយ រួមទាំងការខកចិត្តចំពោះ Kylian Mbappe ដែលពួកគេតាមប្រមាញ់ ក្នុងទឹកប្រាក់ រយលានអឺរ៉ូកន្លងមក។ ហេតុនេះហើយ Neymar អាចជាការតាមប្រមាញ់ ចុងក្រោយរបស់ក្រុមអ្នកមានបារាំងមួយនេះហើយ ព្រោះថា ក្លិបបានចំណាយទឹកប្រាក់ខ្ពស់ មែនទែនដែលមិនធ្លាប់មានឡើយ ក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដើម្បីទិញយក Neymar ។

យ៉ាងណាវិញ Neymar ក៍មានពត៌មាន លេចលឺ ក្នុងការចាកចេញពី Barcelona ដែរ ព្រោះថា មសនក្លិបជាច្រើនតាមប្រមាញ់រូបគេ រួមមាន Real Madrid , Manchester United , ក្លិបនៅប្រទេសចិន រួមទាំង Paris Saint Germain ផងដែរ ។ ក៍ប៉ុន្តែ ចំពោះ កាតដាក់តម្លៃដល់ទី ២២២លានអឺរ៉ូ នេះដែរ គោលដៅសំខាន់ ក្លិបនឹងយក Neymar ឲ្យបាន ក៍ប៉ុន្តែ ត្រូវរង់ចាំចម្លើយពី Barcelona សិន ព្រោះថា PSG ធ្លាប់បដិសេធ មិនលក់ Marco Verratti ឲ្យ ក្រុមអេស្ប៉ាញមួយនេះ ឋណះពេលនេះ PSG ចង់បាន Neymar ពី Barca វិញ។

មតិយោបល់