ប៉ៃលិនៈ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានឲ្យដឹងពីការបំភ្លឺទៅលើម្ចាស់ Account Facebook ឈ្មោះ ម្ចាស់ ស្នេហ៍ ថា៖ « ខ្ញុំបាទ ឧត្ដមសេនីយ៍ត្រី យឹម សម្បត្តិ ស្នងការរងទទួលផែនធនធានមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន សូមធ្វើការបកស្រាយបំភ្លឺដល់ម្ចាស់ Account Facebook ឈ្មោះ ម្ចាស់ ស្នេហ៍ និងសាធារណជនមេត្តាជ្រាបថា៖ ខ្ញុំបាទសុំធ្វើការបដិសេធន៍ និងមិនទទួលស្គាល់លើការចោទប្រកាន់ខាងលើនោះឡើយ (ប្រព្រឹត្តអំពើពុករលួយ) ដោយ មូលហេតុថា នាសម័យកាលប្រឡងជ្រើសរើសមន្ត្រីក្របខ័ណ្ឌថ្មី ឆ្នាំ២០១៦ ពេលនោះក្រសួងជាអ្នករៀបចំការប្រឡង ការកែពិន្ទុ និងការសម្រេចជាប់ធ្លាក់ គឺក្រសួងជាអ្នកសម្រច មិនទាក់ទងនឹងរូបខ្ញុំបាទ និងគណៈស្នងការខេត្តឡើយ ដូច្នេះខ្ញុំបាទសុំធ្វើការបដិសេធន៍ ដាច់អហង្ការ និងមិនទទួលស្គាល់ឡើយ»៕

មតិយោបល់