នេះជាឃ្លីបវីដេអូដែលចោរធ្វើសកម្មភាពលួចម៉ូតូនៅស្ថានីយ៍ប្រេងឥន្ធនៈតេលាម៉ាត ភូមិឫស្សី កាលពីវេលាម៉ោងជិត២រសៀល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ខណៈពេលដែលបុរសដែលជាម្ចាស់ម៉ូតូបានចូលមកសម្រាកអង្គុយលេងក្នុងម៉ាតហើយចតម៉ូតូចាក់សោនៅខាងមុខច្រកចូល ហើយជនសង្ស័យក៏មកអង្គុយក្បែរម្ចាស់ម៉ូតូរងចាំឱកាសល្អដែលម្ចាស់រវល់ចុចទូរសព្ទលេងមួយពព្រិចភ្នែក ត្រូវជនសង្ស័យធ្វើសកម្មភាពកាច់ករម៉ូតូរបស់គាត់យកទៅបាត់ដោយសុវត្ថិភាព។
បើមើលតាមវីដេអូ ឃ្លីប ជនសង្ស័យស្លៀកខោខាវប៊យជើងខ្លីអាវសដៃវែង ពាក់មួកប៉ារេ បើតាមសម្តីសន្តិសុខនិងស្ត្រីបំរើការអនាម័យបានឲ្យដឹងថាជននេះជាមុខសញ្ញាចាស់ដែលធ្លាប់ធ្វើសកម្មភាពលួចបានសម្រេចជាញឹកញាប់នៅម៉ាតខាងលើនេះសូមបងប្អូនដែលមកអង្គុយសម្រាកលេងនៅក្នុងម៉ាតមេត្តាប្រុងប្រយ័ត្នយានជំនិះផ្ទាល់ខ្លួនផង៕
https://youtu.be/kz4ZYn1rW_A
មតិយោបល់