ព័ត៌មានកីឡា

Neymar រកបាន២គ្រាប់ឲ្យក្រុម Barcelona ឈ្នះលើ Juventus (វីដេអូ)

ខ្សែប្រយុទ្ធ ដែលកំពុងតែលេចលឺនូវពត៌មាន នៃការចាកចេញ Neymar ស៊ុតបាន២គ្រាប់ឲ្យ Barcelona យកឈ្នះលើក្រុម Juventus ក្នុងលទ្ធផល ២-១។

ថ្វីបើ ពត៌មានរបស់ Neymar កំពុងផ្សព្វផ្សាយជាសាធារណៈក៍ដោយ ក៍ប៉ុន្តែ ខ្សែប្រយុទ្ធប្រេស៊ីលរូបនេះមិនខ្វល់ខ្វាយឡើយ ដោយអាចរកគ្រាប់បាល់បាន ២គ្រាប់ ក្នុងការប្រកួតពានរង្វាន់ International Champion Cup ជាមួយក្រុម Juventus ។ ២គ្រាប់របស់ Neymar រកបាននៅនាទីទី ១៥ និង ២៦ ស្របពេលដែលក្រុម Juventus រកបានត្រឹម១គ្រាប់សងវិញប៉ុណ្ណោះ នៅនាទីទី ៦៣ ដោយខ្សែការពារ Chiellini ។ នេះគឺជាគ្រាប់បាល់ដំបូងរបស់ Neymar ក្នុងរដូវកាលថ្មីនេះ ខណះអនាគត់របគេ នៅមិនទាន់ច្បាស់ នៅឡើយទេ ហើយ Neymar ក៍បានធ្វើឲ្យក្រុម Barcelona ទទួលជ័យជម្នះលើកដំបូងក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅថ្មីផងដែរ។

យ៉ាងណាវិញ Barcelona នៅមិនទាន់អស់យុទ្ធនាការណ៍ នៅឡើយទេ ដោយពួកគេ រង់ចាំការប្រកួតដ៍សំខាន់ ជាមួយនឹង Real Madrid នៅចុងខែនេះបន្តទៀត លើទឹកដីអាមេរិកដដែល។

ខាងក្រោមនេះ ជាវីដេអូ ការប្រកួតរវាង Barcelona និង Juventus ៖

https://www.youtube.com/watch?v=UgBUaT5J4Tk

មតិយោបល់