ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ នៅទូទាំងប្រទេសគឺបានកើតឡើងចំនួន ៩លើក (យប់៤លើក) បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ (ប្រុស) រងរបួសធ្ងន់ ១៩នាក់ (ស្រី១៣នាក់) និងរបួសស្រាល ៦៤នាក់ (ស្រី ៦នាក់) ។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ៩លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ១៦គ្រឿង រួមមាន ម៉ូតូចំនួន ៧គ្រឿង, រថយន្តធុនតូច ៤, រថយន្តធុនធំ ៥គ្រឿង ។
មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ១លើក , ប្រជែង ៣លើក(ស្លាប់ ៣នាក់) , , មិនគោរពសិទ្ធិ ៣លើក (ស្លាប់១នាក់) , មិនប្រកាន់ស្តាំ ២លើក ។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៧នាក់ (យប់៦នាក់ ) ។
គ្រោះថ្នាក់លើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៧លើក , ផ្លូវខេត្តក្រុង ១លើក , ផ្លូវលំ ១លើក ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៤លើក រថយន្តធុនធំ ២លើក ,រថយន្ត ធុនតូច ២លើក ។
ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ស្វាយរៀង ១លើក(ស្លាប់២នាក់) របួស៧០នាក់ (ស្រី៦៤នាក់) , បន្ទាយមានជ័យ ១លើក ស្លាប់ ១នាក់ របួស ៣នាក់ និងរាជធានីភ្នំពេញ ១លើក ស្លាប់ ១នាក់ ។
ចំណែក លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅថ្ងៃដដែលនេះឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ២,៨៦០គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១,១៣៦គ្រឿង និងពិន័យសរុប ១,៧២៤គ្រឿង ៕
មតិយោបល់