ភ្នំពេញ៖នៅទីបំផុតទៅ “ព្រឹត្តិការណ៍ប្រកួតតស៊ូមតិ និងវោហាសព្ទឆ្នើមថ្នាក់ជាតិ និងធំបំផុតមិនធ្លាប់មានក្នុងប្រទេសកម្ពុជា ”The Perspectives Cambodia” ដែលប្រព្រឹត្តឡើងនៅថ្ងៃសៅរ៍ ទី ២២ កក្កដា ២០១៧ ពីម៉ោង ៨ ព្រឹក ដល់ ៦ និង ៣០ នាទីល្ងាច នៅវិទ្យាស្ថានបច្ចេកទេសកម្ពុជា បានរកឃើញជើងឯង និងម្ចាស់ជ័យលាភីកំពូលស្មាតហ្វូន Huawei P10 និងទឹកប្រាក់ចំនួន ១០ លានរៀលហើយ។
ម្ចាស់ជ័យលាភី លេខ១ សម្រាប់ការតស៊ូមតិ The Perspectives Cambodia ទទួលបានមេដាយមាស ថវិកាសរុប ១០ លានរៀល និងស្មាតហ្វូនស៊េរីទំនើបថ្មី គឺ Huawei P10 ម្នាក់មួយគ្រឿង។ ចំណែកឯម្ចាស់ជ័យលាភីខាងវោហាសព្ទឆ្នើមវិញ ទទួលបានមេដាយមាស ស្មាតហ្វូនស៊េរីថ្មីបំផុតរបស់ Huawei គឺ Huawei Y7 Prime មួយគ្រឿង និងថវិកាមួយចំនួនផ្សេងទៀត។

កម្មវិធី “The Perspectives Cambodia” នេះ គឺជាវេទិកាសង្គមថ្មីមួយ ដែលអនុញ្ញាតិឲ្យយុវជនខ្មែរ សម្តែងមតិប្រកបដោយការគិតគូរ និងសេចក្តីថ្លៃថ្នូរ។ ក្រុមតស៊ូមតិចំនួន ៤ ក្រុមចុងក្រោយ (ក្រុមយុវគុណវុឌ្ឍិ ក្រុមយុវជនសាមគ្គី ក្រុមបញ្ញវន្តជំនាន់ថ្មី និងក្រុមទឹកអម្រឹត) ដែលបានឆ្លងកាត់ការប្រកួតជម្រុះ ដ៏ស្វិតស្វាញកន្លងមក បានចូលខ្លួនមកប្រកួតនៅថ្ងៃចុងក្រោយនេះ ដើម្បីកំណត់ថា ក្រុមណាជាជើងឯកសម្តែងមតិឆ្នើមនៃកម្មវិធី The Perspectives Cambodia ឆ្នាំ ២០១៧។

ទន្ទឹមនឹងការប្រកួតស៊ូមតិនេះ បេក្ខជន បេក្ខនារី ចំនួន ៦ រូប ដែលត្រូវបានគេស្គាល់ និងជ្រើសរើសជាអ្នកមានថ្វីមាត់ពូកែក្នុងការសម្តែងវោហាសព្ទជាសាធារណៈ ក៏បានឡើងមកប្រកួតដណ្តើមយកជើងឯកវោហាសព្ទឆ្នើមនៃវេទិកា The Perspectives Cambodia ផងដែរ។

The Perspectives Cambodia បានទទួលការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា។ ជាគ្នានេះដែរ កម្មវិធីនេះអាចដំណើរការទៅបានយ៉ាងល្អដោយទទួល ការឩបត្ថម្ភធំពីក្រុមហ៊ុនផ្តល់ដំណោះស្រាយបច្ចេកវិទ្យា និងទូរគមនាគមន៏ (ITC) Huawei និងស្ថាប័ននានាជាច្រើនទៀត។

លោក Ni Kai អគ្គនាយករងផ្នែកលក់របស់ក្រុមហ៊ុន Huawei កម្ពុជា បានឱ្យដឹងថា ក្នុងនាមជាក្រុមហ៊ុនសាជីវកម្ម Huawei មានទំនួលខុសត្រូវ និងបានប្តេជ្ញាចិត្តដើម្បីប្រតិបត្ដិការយូរអង្វែងនៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុន Huawei ផ្តោតលើការអភិវឌ្ឍទេពកោសល្យយុវជនក្នុងស្រុក អាស្រ័យហេតុនេះហើយទើប Huawei ចូលរួមគាំទ្រ The Perspectives Cambodia ដើម្បីលើកទឹកចិត្តយុវជនឱ្យ«បើកចំហព្រំដែន រួចនាំមកនូវប្រាជ្ញារួមគ្នាឆ្ពោះទៅកាន់របើកគំហើញថ្មី និងការអភិវឌ្ឍន៍នាពេលអនាគត»។
តាមរយៈនេះ Huawei សូមអរគុណចំពោះការគាំទ្រនូវផលិតផលរបស់យើងជិត 30 ឆ្នាំ ដែលបានជម្រុញឲ្យក្រុមហ៊ុន Huawei រីកចម្រើនធំធាត់ដូចសព្វថ្ងៃ។ដើម្បីញុំាងឲ្យវេទិកាតស៊ូមតិ និងវោហាសព្ទឆ្នើមនៃកម្មវិធី “The Perspectives Cambodia” កាន់តែរស់រវើក ក្រុមហ៊ុនស្មាតហ្វូនរបស់ Huawei បានធ្វើការផ្សាយផ្ទាល់លើគេហទំព័រហ្វេសបុក Huawei Mobile (https://www.facebook.com/huaweimobilekh/) ដែលអ្នកប្រើហ្វេសបុកអាចចូលរួមបញ្ចេញយោបល់ ពាក្យពេចន៍អធិប្យាយផ្សេងៗ ឬទស្សទាយថា តើក្រុមណាទទួលបានជ័យលាភីពីកម្មវិធី “The Perspectives Cambodia”។

ក្រុមហ៊ុន Android Smartphone Huawei នឹងជ្រើសរើសចម្លើយដែលត្រឹមត្រូវទាំងអស់យកមកធ្វើការចាប់ឆ្នោតផ្តល់សំណាង ដោយរង្វាន់ទី ១ មាននាឡិការសុខភាព Huawei B 0 តម្លៃ ៦០ ដុល្លារ រង្វាន់ទី២ Bluetooth Speaker តម្លៃ៣០ ដុល្លារ និងរង្វាន់ទី៣ អាវយឺត Huawei ចំនួនពីរ។ ក្រៅពីនេះ ក្រុមហ៊ុន Huawei កម្ពុជា បានផ្តល់នូវសេវាកម្មសម្អាតទូរស័ព្ទ និង Update Software ដល់លោក អ្នកគ្រូ និងសិស្សនិស្សិតទាំងអស់ដោយឥតគិតថ្លៃ ។

ក្រោមការជជែកវែកញែកបង្ហាញសមត្ថភាពរៀងៗខ្លួនយ៉ាងស្វិតស្វាញ និង ក្តៅកក់ដើម្បីដណ្តើមយកជ័យលាភីអស់ពេលយ៉ាងច្រើនម៉ោងរួចមក គណៈកម្មការដាក់ពិន្ទុអព្យាក្រឹត្យឥតលម្អៀងបានបង្ហាញជើងឯក ឬម្ចាស់ជ័យលាភីនៃ វេទិកាតស៊ូមតិ និងវោហាសព្ទឆ្នើម The Perspectives Cambodia ប្រចាំឆ្នាំ ២០១៧។

លោក លី រតនា ជាអ្នកតំណាងឲ្យក្រុម យុវគុណវុឌ្ឍិ ម្ចាស់ជ័យលាភីវេទិកាតស៊ូមតិរបស់ The Perspectives Cambodia បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា៖ “ខ្ញុំមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងនៅពេលដែលក្រុមខ្ញុំបាទ អាចរួមប្រាជ្ញា កំលាំងកាយ និងកំលាំងចិត្ត តែមួយដើម្បីដណ្តើមយកជ័យលាភីថ្ងៃនេះ។

ខ្ញុំបាទសូមអរគុណ ចំពោះអ្នករៀបចំកម្មវិធី The Perspectives Cambodia និងម្ចាស់ឩត្ថម្ភ ហើយសង្ឃឹម និងជឿជាក់ថា នឹងមានកម្មវិធីវេទិកាតស៊ូមតិរបស់ The Perspectives Cambodia ជាបន្តបន្ទាប់នាពេលខាងមុខ”។

ចំណែក ឯម្ចាស់ពាន់រង្វាន់វោហាសព្ទឆ្នើមនៃកម្មវិធី The Perspectives Cambodia កញ្ញា រិទ្ធ សានីតា ដែលបានលើកយកប្រធានបទ“ស្នេហា និងការសិក្សា តើគួរជ្រើសរើសមួយណា ឬយកទំាងពីរតែម្តង” បានឲ្យដឹង៖ “ខ្ញុំពិតជារំភើបណាស់ ហើយទីផុតខ្ញុំអាចធ្វើបាន! បើយើងចង់ឈ្នះ ត្រូវមានទំនុកចិត្តលើខ្លួនឯង និងហ្វឹកហាត់ឱ្យបានល្អ ត្រៀមខ្លួនជាស្រេចសម្រាប់ការប្រកួត”។

គួរបញ្ជាក់ថា កម្មវិធី The Perspectives Cambodia ត្រូវបានបញ្ចប់ទៅយ៉ាងរលូន ក្រោមកម្រងរូបថតអនុស្សាវរីយ៍ និងការប្រគល់ផ្តល់ពានរង្វាន់ដល់ម្ចាស់ជ័យលាភីតស៊ូមតិ និងវោហាសព្ទឆ្នើម និងរង្វាន់លើកទឹកចិត្តសម្រាប់ក្រុម និងអ្នកពុំបានទទួលជ័យលាភី៕


មតិយោបល់