កណ្តាលៈ ករណីក្មេងស្រីម្នាក់ លង់ទឹកស្រះស្លាប់ យ៉ាងអាណោចអាធ័ម ខណៈដែលទៅស្ទូងជាមួយឪពុកម្តាយ។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៩ និង១០នាទីព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុច បឹងម៉ឺនរៀម ភូមិម៉ឺនរៀមឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ភួន ទីណា ភេទស្រី អាយុ៦ឆ្នាំ ជាកូនសិស្ស នៅភូមិ ឃុំ កើតហេតុខាងលើ។
តាមការបំភ្លឺរបស់ឪពុកឈ្មោះ ភន ភួន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកសិករ បានឲ្យដឹងថា គាត់និងប្រពន្ធគាត់ទៅស្ទូងហើយបានយកកូនទៅជាមួយ២នាក់ ប្រុសម្នាក់និងស្រីម្នាក់ប្អូនគេ អាបងបានប្រាប់ឪពុកម្តាយថា ប្អូនបានទៅបត់ជើងធំ ហើយវាដើរទៅលាងគូទ នៅបឹងម៉ឺនរៀម ឪពុកម្តាយក៏ស្ទុះទៅរកមើលមិនឃើញ ក៏នាំគ្នាចុះរាវរកមួយសន្ទុះធំក៏បានប្រទះឃើញក្មេងស្លាប់បាត់ទៅហើយ ។
ក្រោយពេលកើតហេតុ កម្លាំងផ្នែកជំនាញនគរបាលពិនិត្យវិភាគកន្លែងកើតហេតុស្រុក ចាប់ចុះពិនិត្យ សព ដោយមានការចូលរួមពី លោកប្រធានក្រុមប្រឹក្សាឃុំ លោកគ្រូពេទ្យស្រុកមេភូមិ ឪពុកម្តាយបងប្អូនជនរងគ្រោះនគរបាលប៉ុស្តិ៍ ការសន្និដ្ឋានរបស់លោកគ្រូពេទ្យជនរងគ្រោះស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន បានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់