ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន សង្ឃឹមឆ្នាំនេះទិន្នផលរបស់ប្រជាកសិករបានល្អប្រសើរ

ភ្នំពេញ: សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់សម្តេចថា រដូវធ្វើស្រែចម្ការបានឈានចូលមកដល់ហើយ ភ្លៀងបានចាប់ផ្ដើមធ្លាក់មកជាបណ្ដើរៗតាមតំបន់ និងខេត្តមួយចំនួន បន្ទាប់ពីយើងបានជួបនូវគ្រោះរាំងស្ងួតអស់មួយរយ:។ នៅពេលដែលមានភ្លៀងកំពុងធ្លាក់មកនេះ គឺជាឱកាសដ៏ល្អសម្រាប់ប្រជាកសិករយើងក្នុងការចាប់ផ្ដើមភ្ជួរាស់ ដាស់ដី និងត្រៀមពូជសម្រាប់ចាប់ផ្ដើមធ្វើស្រម្ចម្ការពីដើមឆ្នាំនេះតទៅ។ ទន្ទឹមនឹងការចាប់ផ្តើមធ្វើស្រែចម្ការ សូមបងប្អូនត្រងទឹកទុកប្រើប្រាស់កុំឲ្យមានការខ្វះខាត។

សម្តេចតេជោបានបញ្ជាក់ថា “ខ្ញុំសង្ឃឹមថា ក្នុងឆ្នាំនេះ ទិន្នផលរបស់ប្រជាកសិករ នឹងបានផលល្អប្រសើរច្រើន នេះបើយោងទៅតាមប្រផ្នូលនៃគោឧសភរាជបរិភោគ ស្រូវ ពោត និងសណ្ដែក ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លកាលពីពេលថ្មីៗនេះ តែទោះបីជាយ៉ាងណាក៏ដោយ យើងសង្ឃឹមជឿជាក់ថា ប្រជាកសិករយើងនឹងបង្កើនការខិតខំប្រឹងប្រែងខ្លាំងថែមទៀត ក្នុងវិស័យកសិកម្មនេះ”

សម្ដេចក៏បានជូនពរប្រជាកសិករទូទាំងប្រទេសក្នុងរដូវបង្កបង្កើនផលឆ្នាំនេះ នេះជួបតែសំណាងល្អ និងទទួលបានផលល្អប្រសើរជាបន្តបន្ទាប់៕

photo_2016-05-27_08-50-55

photo_2016-05-27_08-50-57

photo_2016-05-27_08-51-00

photo_2016-05-27_08-51-03

photo_2016-05-27_08-51-06

photo_2016-05-27_08-51-08

photo_2016-05-27_08-51-10

មតិយោបល់