ព័ត៌មានជាតិ

អគ្គីសនីកម្ពុជាគ្រោងផ្អាកការផ្គត់ផ្គង់អគ្គីសនីនៅតំបន់ភ្លើងមួយចំនួន

ភ្នំពេញៈ យោងតាមសេចក្តីប្រកាសព័ត៌មានដែល Post News ទើបទទួលបាននៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា អគ្គីសនីកម្ពុជា គ្រោងផ្អាកការផ្គត់ផ្គង់ភ្លើងនៅតំបន់មួយចំនួន ដើម្បីអនុវត្តការងារជួសជុលផ្លាស់ប្តូរ តម្លើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្តាញបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ។

ជាមួយគ្នានេះ អគ្គីសនីកម្ពុជានិងផ្អាកការផ្គត់ផ្គង់អគ្គីសនី នៅតំបន់ភ្លើងមួយចំនួន ទៅតាមពេលវេលា និងតាមទីកន្លែងជាច្រើនទៀត ក្នុងរាជធានីភ្នំពេញ។

បើតាមសេចក្តីប្រកាសដដែលនេះក៏បានបញ្ជាក់ដែរថា ការផ្អាកផ្គត់ផ្គង់អគ្គីសនី និងត្រូវធ្វើឡើងក្នុងរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី២៧-២៨-២៩ ខែឧសភា ឆ្នាំ២០១៦នេះ៕
photo_2016-05-27_09-24-27

មតិយោបល់