ព័ត៌មានជាតិ

សមត្ថកិច្ចកម្ពុជាបណ្តេញជនជាតិចិនចំនួន៣១នាក់ ពាក់ព័ន្ធបទល្មើស គំរាមកំហែងទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណេតហៅកាត់ (VOIP)

ភ្នំពេញៈ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានធ្វើការបណ្តេញជនជាតិចិនចំនួន៣១នាក់ ស្រី៩នាក់ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ តាមច្រកអាកាសយានដ្ឋានក្រុងព្រះសីហនុ និងច្រកអាកាសយានដ្ឋានខេត្តសៀមរាប ចេញពីនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តន៍និតិវិធីមុខព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង។

គួររំលឹកផងដែរថាជនជាតិចិនទាំង៣១នាក់ខាងលើនេះ ត្រូវបានកម្លាំងនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តន៏និតិវិធីដែលដឹកនាំដោយលោកឧត្តមសេនីយ៍ឯក អ៊ុកហៃសិឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី ដោយជនជាតិចិនទាំង៣១នាក់នេះ ត្រូវបានឃាត់ខ្លួន៣ទីតាំងផ្សេងគ្នា កាលពីថ្ងៃទី១៧ ខែកក្កដា នៅខណ្ឌចំការមន ខណ្ឌ៧មករា និងខណ្ឌជ្រោយចង្វារ ដោយចោទប្រកាន់ពីបទគំរាមកំហែងទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណេតហៅកាត់ថា (VOIP)៕

https://youtu.be/W0vhwli0e6Y

មតិយោបល់