ព័ត៌មានជាតិ

សមត្ថកិច្ចកម្ពុជា ឃាត់ខ្លួនជនជាតិវៀតណាម៣នាក់ស្នាក់នៅខុសច្បាប់នៅកម្ពុជា

ភ្នំពេញៈ នគរបាលនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានចុះត្រួតពិនិត្យជនបរទេសដែលលួចឆ្លងដែន និងកំពុងលួចស្នាក់នៅគ្មានលិខិតឆ្លងដែន ធ្វើការងារខុសច្បាប់ ក្នុងសង្កាត់ព្រែកព្នៅ ។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង៩និង១០នាទី ព្រឹកនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧នៅទីតាំងផ្ទះបែរបណ្តែតទឹក ផ្លូវលំ មាត់ទន្លេរ ភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ការបង្ក្រាបនេះដែរ សមត្ថកិច្ចនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីបានចុះ សហការ ជាមួយនឹងអាជ្ញាធរមូលដ្ឋានខណ្ឌព្រែកព្នៅ និងនគរបាលប៉ុស្តិ៍ព្រែកព្នៅ ដឹកនាំដោយលោក ជា ចិត្រា នាយការិយាល័យស៊ើបអង្កេតនិងអនុវត្តនិតិវិធី ចុះត្រួតពិនិត្យជនបរទេស ដែលលួចឆ្លងដែន និងកំពុងលួចស្នាក់នៅគ្មានលិខិតឆ្លងដែនធ្វើការងារខុសច្បាប់ និងស្នាក់នៅគ្មានឯកសារត្រឹមត្រូវ។

ជាលទ្ធផលសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនជាតិវៀតណាមចំនួន៣នាក់ ស្រី២នាក់ទើបចូលកម្ពុជាក្នុងខែ៦ ឆ្នាំ២០១៧ បានលួចស្នាក់នៅពួន សម្ងំ និងរកស៊ីដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងឯកសារត្រឹមត្រូវ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានបន្តនីតិវិធី៕

មតិយោបល់