ព័ត៌មានជាតិ

ស្រវឹងជោកជាំបើករថយន្តបុកជញ្ជាំងផ្ទះក្រឡាប់ផ្ងារជើងឡើងលើ រងរបួសធ្ងន់ស្រាល ៥នាក់

ភ្នំពេញ: ប្រុសស្រី៥នាក់រងបួសធ្ងន់ស្រាល នៅពេលចេញពីខារ៉ាអូខេម៉រឌេនស៉ីធី ដោយស្រវឹងបើករថយន្ត លុចស៉ីស៤៧០ ទៅបុកជញ្ជាំងផ្ទះក្រឡាប់ផ្ងារជើងឡើងលើ។ ហេតុការផ្ញាក់ផ្អើលមួយនេះ បានកើតឡើង កាលពីយប់ម៉ោង១២រំលងអធ្រាត ឈានចូលថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០១៦ ស្ថិតនៅផ្លូវជាតិលេខ៣ មុខខារ៉ាអូខេម៉រឌេនស៉ីធី ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខ័ណ្ឌពោធិ៍សែនជ័យ។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញប្រុសស្រី៥នាក់ ជាជនជាតិចិន និងខ្មែរ បានជិះរថយន្តលុចស៉ីស៤៧០ មួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ(ភ្នំពេញ១AF,១២៣៥ មកចូលច្រៀងខារ៉ាអូខេ(យីហោ)ម៉រឌេនស៉ីធី លុះមកដល់ម៉ោងកើតហេតុខាងលើ ពួកគេក៏បានចេញពី ខារ៉ាអូខេទាំងស្រវឹងជោកជាំរៀងៗខ្លួនក៏នាំគ្នាឡើងជិះរថយន្តត្រឡប់មកផ្ទះវិញ ដោយស្រវឹងខ្លាំងពេក បើករថយន្តឆ្លងផ្លូវទៅផ្លូវម្ខាងទៀត ក៏បុកនិងជញ្ជាំងផ្ទះប្រជាពលរដ្ឋ លាន់ដូចរន្ទះក្រឡាប់រថយន្តផ្ងារ ជើងឡើងបណ្តាលឱ្យរបួសធ្ងន់ស្រាលទាំង៥នាក់តែម្តង ចំណែកឯរថយន្តរងកាខូចខាតនិងជញ្ជាំងផ្ទះ យ៉ាងដំណំ។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានរថយន្តកងពលតូច(ង៧០) ដឹកយកទៅសង្រ្គោះផងដែរ៕

%e1%9e%94%e1%9e%be%e1%9e%80%e1%9e%94%e1%9e%9a%e1%9e%91%e1%9e%b6%e1%9f%86%e1%9e%84%e1%9e%81%e1%9f%92%e1%9e%9b%e1%9e%bd%e1%9e%93%e1%9e%9f%e1%9f%92%e1%9e%9a%e1%9e%9c%e1%9e%b9%e1%9e%84-1

%e1%9e%94%e1%9e%be%e1%9e%80%e1%9e%94%e1%9e%9a%e1%9e%91%e1%9e%b6%e1%9f%86%e1%9e%84%e1%9e%81%e1%9f%92%e1%9e%9b%e1%9e%bd%e1%9e%93%e1%9e%9f%e1%9f%92%e1%9e%9a%e1%9e%9c%e1%9e%b9%e1%9e%84-2

%e1%9e%94%e1%9e%be%e1%9e%80%e1%9e%94%e1%9e%9a%e1%9e%91%e1%9e%b6%e1%9f%86%e1%9e%84%e1%9e%81%e1%9f%92%e1%9e%9b%e1%9e%bd%e1%9e%93%e1%9e%9f%e1%9f%92%e1%9e%9a%e1%9e%9c%e1%9e%b9%e1%9e%84-3

%e1%9e%94%e1%9e%be%e1%9e%80%e1%9e%94%e1%9e%9a%e1%9e%91%e1%9e%b6%e1%9f%86%e1%9e%84%e1%9e%81%e1%9f%92%e1%9e%9b%e1%9e%bd%e1%9e%93%e1%9e%9f%e1%9f%92%e1%9e%9a%e1%9e%9c%e1%9e%b9%e1%9e%84-4

មតិយោបល់