ព័ត៌មានជាតិ

គ្រឿងញៀនទៀតហើយ! ឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធបទរក្សាទុកសារធាតុញៀនក្នុងខ្លួន

កណ្តាលៈ ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់ ស្ថិតនៅចំណុចភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

តាមប្រភពព័ត៌មានឲ្យដឹងថា ជនសង្ស័យចំនួន២នាក់ ម្នាក់ឈ្មោះ រ៉េត សារ៉ាត់ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរកសិករ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ឃាត់ខ្លួន)។ និងម្នាក់ទៀតឈ្មោះ ហៃ ហ៊យ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (គេចខ្លួន)។ រួមជាមួយវត្ថុតាងចាប់យកមានម៉្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន៣កញ្ចប់តូច និងម៉ូតូម៉ាកវីវ៉ា ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1BC-6990 លេខតួ និងលេខម៉ាស៊ីនBE42C-TH 727420 ចំនួន១គ្រឿង។

តាមប្រភពដដែលបានបន្តទៀតថា នៅពេលកើតហេតុកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតាកូវកំពុងដើរល្បាតក្នុងភូមិសាស្រ្តរបស់ខ្លួន ឃើញឈ្មោះរ៉េត សារ៉ាត់ កំពុងជិះម៉ូតូ ដោយមានការសង្ស័យសមត្ថកិច្ចនគរបាលក៏ឃាត់ឆែកឆេររកឃើញម៉្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន៣កញ្ចប់តូចនៅក្នុងហោប៉ាវខោរបស់ជនសង្ស័យ រួចក៏ធ្វើការចាប់ឃាត់ខ្លួនតែម្តង។ តាមចម្លើយសារភាពរបស់ជនសង្ស័យថា ខ្លួនបានចូលលុយគ្នាជាមួយឈ្មោះ ហៃ ហ៊យ ចំនួន២០០០០៛ ដើម្បីទៅទិញថ្នាំញៀននៅឯភ្នំពេញយកមកប្រើប្រាស់រួមគ្នា។

បន្ទាប់មកសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកតាកូវក៏បានញ្ជូនបញ្ជូនជនសង្ស័យរួមជាមួយវត្ថុតាងមកអធិការដ្ឋាននគរបាលស្រុកបន្តអនុវត្តតាមនីតិវិធីច្បាប់៕

មតិយោបល់