ឥណ្ឌាៈ ក្រុមមន្ត្រីក្នុងប្រទេស បាននិយាយថា ចំនួនអ្នកស្លាប់បានស្លាប់កើនដល់ជិត ១២០ នាក់ហើយ បន្ទាប់ពីរកឃើញសាកសពថ្មី ២៥ នាក់បន្ថែមទៀត ដោយសារគ្រោះទឹកជំនន់នៅក្នុងប្រទេស។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧។
ប្រភពពីអាជ្ញាធរ បានបញ្ជាក់ថា សាកសពទាំងនោះ ត្រូវបានរកឃើញនៅក្នុងភូមិចំនួន ២ ក្នុងស្រុក Banaskantha នៃរដ្ឋ Gujarat បន្ទាប់ពីរងគ្រោះដោយសារទឹកជំនន់។
តាមការបញ្ជាក់ពីជំនួយការប៉ូលិសលោក Aksharaj Makwana បានឲ្យដឹងថា សាកសពទាំងនោះ ត្រូវបានរកឃើញដោយពួកអ្នកនេសាទ ក្នុងភូមិពីរនៅលើច្រាំងទន្លេបាស្តា។
គួរបញ្ជាក់ដែរថា តួលេខអ្នកស្លាប់ជាផ្លូវការ បន្ទាប់ពីគ្រោះទឹកជំនន់ នៅរដ្ឋភាគខាងលិចរបស់ប្រទេសឥណ្ឌា មានចំនួន ១១៩នាក់ហើយ ខណៈដែលជាង ៣៦ ពាន់នាក់ទៀត ត្រូវបានគេជម្លៀសទៅកាន់តំបន់ ដែលមានសុវត្ថិភាព ដោយឧទ្ធម្ភាគចក្រ និងទូក៕
មតិយោបល់