ស្ទឹងត្រែងៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងពីស្ថានភាពទឹកទន្លេមេគង្គនៅស្ថានីយជលសាស្ត្រខេត្តស្ទឹងត្រែងមកដល់ម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះថា ទឹកបានបន្តកើនឡើងដល់កំពស់១០,៤០ម៉ែត្រ (កំរិតកំពស់ប្រកាសឲ្យប្រុងប្រយ័ត្ន១០,៧០ម៉ែត្រ)។ ទឹកបានលិចចូលតាមបណ្តាអូរ ព្រែកធម្មជាតិ និងតំបន់ទំនាបនានាកាន់តែច្រើន ខណៈទ្វារទឹកសំណង់ការពារទឹកជំនន់ក្រុងស្ទឹងត្រែងទាំងអស់ ត្រូវបានបិទ៕
ព័ត៌មានជាតិ
មតិយោបល់