ព័ត៌មានជាតិ

ដាច់ភ្លើង! ខណ្ឌទួលគោកនឹងដាច់ភ្លើងរយៈពេលមួយម៉ោងនៅថ្ងៃនេះ!

ភ្នំពេញៈ តាមសេចក្ដីជូនដំណឹង ពីអគ្គិសនីកម្ពុជាបានឲ្យដឹងថា អគ្គិសនីកម្ពុជានឹងធ្វើការផ្អាក់ផ្គត់ផ្គង់ចរន្តអគ្គិសនីក្នុងខណ្ឌទួលគោក នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ នៅវេលាម៉ោង៩និង៣០នាទីព្រឹក អគ្គិសនីកម្ពុជាសូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នបន្ទប់ភ្លើងលេខ311-F1 ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការតម្រង់បង្គោលខ្សែបណ្តាញតង់ស្យុងទាប(LV) ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ218 សង្កាត់ទឹកល្អក់3 ខណ្ឌទួលគោក រាជធានីភ្នំពេញ។ អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១០និង៣០នាទីព្រឹក។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនីនេះដោយអនុគ្រោះ។

មតិយោបល់