យោងតាមរបាយការណ៍តារាងបញ្ជីទស្សនាវដ្តី Fortune 500 កាលពីល្ងាចថ្ងៃទី ២០ កក្កដា ឆ្នាំនេះ បង្ហាញថា ក្រុមហ៊ុន Huawei បានលោតឡើងចំណាត់ថ្នាក់ទៅដល់លេខរៀងទី ៨៣ ជំនួសឲ្យលេខរៀងចាស់ ទី ១២៩ កាលពីឆ្នាំទៅ ជាមួយនឹងប្រាក់ចំណូល ៧៨.៥១ ពាន់លានដុល្លារ ដែលជាការបំបែកឯកត្តកម្មលើកដំបូងរបស់ក្រុមហ៊ុននេះ ក្នុងចំណោមក្រុមហ៊ុនលំដាប់កំពូលពិភពលោកទំាង ១០០។
តារាងបញ្ជី The Fortune 500 តែងតែបង្ហាញនូវកិត្យានុភាព និងទទួលស្គាល់នូវកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនធំៗទាំងអស់ជុំវិញពិភពលោក ដែលគេស្គាល់ថា“បញ្ជីចុងក្រោយ” ចេញផ្សាយជារៀងរាល់ឆ្នាំដោយទស្សនាវដ្តី Fortune។
តារាងបញ្ជី The Fortune 500 ដាក់ចំណាត់ថ្នាក់ក្រុមហ៊ុននីមួយៗ ដោយយោងតាមបា្រក់ចំណូល និងប្រាក់ចំណេញ ពោលគឺផ្តោតលើទំហំរបស់ក្រុមហ៊ុន ប្រៀបធៀបនឹងតារាងបញ្ជីដទៃ។ ការដាក់ចំណាត់ថ្នាក់របស់ The Fortune 500 បានក្លាយទៅជាមគ្គុទេសក៍ដ៏មានសារៈសំខាន់ក្នុងការឆ្លុះបញ្ចាំងពីកេរ្តិ៏ឈ្មោះរបស់ក្រុមហ៊ុននីមួយៗ ប្រើប្រាស់សម្រាប់វាស់ស្ទង់នូវភាពខ្លាំងរបស់ខ្លួន គឺទំហំ និងការប្រកួតប្រជែងជាទីផ្សារអន្តរជាតិ ដែលជាប៉ារ៉ាម៉ែត្រនៃសេដ្ឋកិច្ចសកលដែលហួសពីព្រំដែន សញ្ជាតិ និងភាពខុសគ្នាខាងវប្បធម៌។
ម្យ៉ាងវិញទៀត Huawei ជាម៉ាកក្រុមហ៊ុនដ៏មានតម្លៃមួយ ដែលត្រូវបានទទួលស្គាល់ដោយភ្នាក់ងារអាជ្ញាប័ណ្ណចម្រុះ និងត្រូវបានជ្រើសរើសចូលទៅក្នុងតារាងម៉ាកល្បីមានតម្លៃលំដាប់ពិភពលោកយ៉ាងច្រើនទៀត។ ជាក់ស្តែង HUAWEI គឺជាក្រុមហ៊ុនចិនតែមួយគត់ដែលមានឈ្មោះនៅក្នុងតារាងម៉ាកល្បីមានតម្លៃលំដាប់ពិភពលោក ដែលចុះផ្សាយដោយទស្សនាវដ្តី Forbes ឆ្នាំ ២០១៧ ហើយនិងទទួលបានចំណាត់ថ្នាក់ទី ៤៩ ក្នុងតារាងម៉ាកមានតម្លៃបំផុតលំដាប់ពិភពលោកទាំង ១០០ របស់ the 2017 BrandZ ដែលបានលោតឡើង ៧ ថ្នាក់ បន្ថែមទៀត បើធៀបទៅនឹងឆ្នាំមុន ដែលឋិតនៅលេខរៀងទី ៤០ នៅក្នុងបញ្ជីតារាងម៉ាកមានតម្លៃលំដាប់ពិភពលោក the Brand Finance 2017 Global 500។
តាំងឲ្យមុខជំនួញទាំងបីរបស់ក្រុមហ៊ុន HUAWEI ទាំងមូល ក្រុមហ៊ុនហួវៃស្មាតហ្វូន សូមប្តេជ្ញាថា នឹងក្លាយទៅជាម៉ាកសញ្ញានៃវប្បធម៌បច្ចេកវិទ្យាដ៏ពេញនិយម ក្នុងចំណោមអ្នកប្រើប្រាស់ទូទាំងពិភពលោក។ យោងតាមរបាយការណ៏ស្ថិតិសិក្សាស្រាវជ្រាវទីផ្សារ ពីភ្នាក់ងារដែលត្រូវបានទទួលស្គាលធំទូលាយ ដូចជា IDC, SA និង Trendforce បង្ហាញថា HUAWEI មានភាគហ៊ុនទីផ្សារចំណាត់ថ្នាក់លេខ៣ នៃទីផ្សារស្មាតហ្វូនពិភពលោក នៅក្នុងត្រីមាសទី១ ឆ្នាំ ២០១៧ ហើយលេខ១ នៅប្រទេសចិន។
ផលិតផលស្មាតហ្វូនលំដាប់កំពូលស៊េរី P និង Mate គឺបានចាក់ដោតនៅក្នុងក្រអៅបេះដូងអ្នកប្រើប្រាស់យ៉ាងច្រើន ហើយនិងជាមូលដ្ឋានគ្រឹះសម្រាប់ HUAWEI ក្នុងការពង្រីកសក្តានុពលអ្នកប្រើប្រាស់លំដាប់ថ្នាក់កណ្តាលទៅថ្នាក់ខ្ពស់នៃទីផ្សារ៕
មតិយោបល់