ព័ត៌មានជាតិ

គេស្រកហើយនៅតែស្ទឹងសែន! ទឹកស្ទឹងសែននៅតែបន្តកើនឡើងដដែល

កំពង់ធំៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងពីស្ថានភាពអាកាសធាតុ និងកំពស់ទឹកស្ទឹងសែនក្នុងខេត្តកំពង់ធំនៅម៉ោង៦ព្រឹកថ្ងៃទី២៨ ខែកក្កដា នេះថា ស្ថានភាពអាកាសធាតុ ផ្ទៃមេឃស្រឡះ និងមានពន្លឺថ្ងៃ។ ចំណែកឯស្ថានភាពកម្ពស់ទឹកស្ទឹងសែនវិញ នៅក្នុងស្រុកសណ្តាន់ មានកម្ពស់ ១៨,៨២ ម៉ែត្រ ធៀបល្ងាចម្សិលមិញ កើនឡើង០,០៨ ម៉ែត្រ។ រីឯក្រុងស្ទឹងសែន មានកម្ពស់ ១៣,២១ម៉ែត្រ ធៀបល្ងាចម្សិលមិញ កើនឡើង ០,០៣ ម៉ែត្រ (កម្រិតកម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១៣,៥០ម៉ែត្រ)។

មតិយោបល់