ស្វាយរៀងៈ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីស្វាយរៀងបានឲ្យដឹងថា បងប្អូនប្រជាពលរដ្ឋដែលមានទីតាំងប្រើប្រាស់ចរន្តអគ្គិសនីនៅឃុំពងទឹក និង ឃុំសង្កែ ស្ថិតនៅបន្ទប់ភ្លើង PMT-54; 60 និង 93 ឲ្យដឹងថា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧នេះ ការផ្គត់ផ្គង់ចរន្តអគ្គិសនីនឹងផ្អាកជាបណ្តោះអាសន្ន ចាប់ពីម៉ោង២រសៀល រហូតដល់ម៉ោង ៤ល្ងាចនាទីល្ងាច។
ដោយមូលហេតុភាគីសេវាករត្រូវកាប់ដើមត្នោតដែលដុះទល់នឹងខ្សែ MV LV ៕
មតិយោបល់