ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តម៉ាកហាយឡែនឌ័រមួយគ្រឿងបានបើកបត់ត្រូវបានម៉ូតូស៊េរីឆ្នាំ២០០៨ មួយគ្រឿងទៀតពេញទំហឹង បណ្តាលឲ្យដួលរងរបួសធ្ងន់ ត្រូវបានរថយន្តសង្រ្គោះបញ្ជូនទៅសង្រ្គោះភ្លាមៗនៅឯមន្ទីរពេទ្យ ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្បែរនឹងប៉ុស្តិ៍រដ្ឋបាលចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះគឺបង្កឡើងដោយរថយន្តម៉ាកហាយឡែនឌ័រ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AJ- 8885 បើកបរខ្វះការប្រុងប្រយត្ន័ បានបើកបត់ឆ្លងផ្លូវមិនទាន់ផុតផងក៏ត្រូវម៉ូតូមួយគ្រឿងទៀត ម៉ាកហុថដាសេ១២៥ ស៊េរីឆ្នាំ២០០៨ ពាក់ស្លាកលេខ កំពង់ស្ពឺ 1B-1116 ដែលបើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណក្នុងទិសដៅពីលិចទៅកើតដែលកំពុងបើកក្នុងល្បឿនលឿនគួរសម បុកយ៉ាងពេញទំហឹងបណ្តាលឲ្យដួលរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យភ្លាមៗផងដែរតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង នាំយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់បន្តទៀត៕
https://youtu.be/cbFd-6oqA0c
មតិយោបល់