ព័ត៌មានជាតិ

ម៉ូតូ Honda និងម៉ូតូ Smash V បុកគ្នា បណ្តាលឲ្យបុរសម្នាក់បាក់ជើង នៅផ្លូវជាតិលេខ៣

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់របួសបាក់ជើង បញ្ជូនទៅសង្រ្គោះភ្លាមៗ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២និង២៥នាទី ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ មុខបន្ទាយ ង៧០ ក្នុងភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន នៅមុនពេលកើតហេតុ បានឲ្យដឹងថា ម៉ូតូម៉ាក Honda Dream ឆ្នាំ២០២០ ពាក់ផ្លាកលេខកំបុងធំ 1J 5694 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ស្រាប់តែមកដល់ចំណុចកើតហេតុ មានម៉ូតូម៉ាស SmashV ពាក់ផ្លាកលេខកំពត 1H 6109 ធ្វើដំណើរបញ្ច្រាសគ្នាពីត្បូងទៅជើង ស្រាប់តែមកដល់ចំណុចកើតហេតុ បុកគ្នាពេញទំហឹង បណ្តាលឲ្យភាគីខាងម៉ូតូ SmashV របួសធ្ងន់បាក់ជើង ត្រូវអង្គភាព ៧១១ ដឹកបញ្ជូនទៅសង្រ្គោះភ្លាមៗ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះដល់កន្លែងកើតហេតុ ធ្វើការវាស់យកសម្ភារ:ទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយ ៕

មតិយោបល់