ផ្ទះ ព័ត៌មានជាតិ ជនសង្ស័យចំនួន...

ជនសង្ស័យចំនួន៥នាក់ ជួញដូរនិងប្រើប្រាស់សារធាតុញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

0

ឧត្តរមានជ័យ: កាលពីវេលាម៉ោង ១០ និង ៣៥នាទី ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ស្ថិតភូមិអូរក្រវ៉ាន់ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

ជនសង្ស័យចំនួន ៥នាក់រួមមាន៖
១/ឈ្មោះ វ៉ាន់ ណារ៉េត ភេទប្រុស អាយុ ៣៧ ឆ្នាំ រស់នៅភូមិអភិវឌ្ឍន៍ សង្កាត់សំរោង ខេត្តឧត្តរមានជ័យ។
២/ឈ្មោះ ភ្លូយ ពិសិត ភេទប្រុស អាយុ ១៨ ឆ្នាំ រស់នៅភូមិអូរទម ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
៣/ឈ្មោះ នី ធី ភេទប្រុស អាយុ ២១ ឆ្នាំ រស់នៅភូមិកំណប់ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
៤/ឈ្មោះ លេន លីវ័យ ភេទប្រុស អាយុ ១៦ ឆ្នាំ រស់នៅភូមិពល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
៥/ឈ្មោះ ឆាត សាណី ភេទប្រុស អាយុ ១៧ ឆ្នាំ រស់នៅភូមិអូរកន្សែង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

វត្ថុតាងដកហូតបាន៖
-ទូរស័ព្ទ៣គ្រឿង
-សារធាតុញៀនប្រភេទ មេតំហ្វេតាមីន(WY)ចំនួន២០គ្រាប់
-សារធាតុញៀនប្រភេទ មេតំហ្វេតាមីនICEចំនួន៦កញ្ចប់ (តូច៤ ធំ២)។
-ម៉ូតូ១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវសមត្ថកិចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់