ព័ត៌មានជាតិ

រថយន្តកូរ៉េដឹកក្រដាសអេតចាយមួយគ្រឿង សង្ស័យធ្ងន់ពេក ក្រឡាប់ផ្ងារជើងឡើងច្រង៉ាង!

ភ្នំពេញ: យោងតាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News បានឲ្យដឹងថា មុននេះបន្តិចមានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងដោយមានរថយន្តកូរ៉េ ដឹកក្រដាសអេតចាយមួយគ្រឿង សង្ស័យដឹកធ្ងន់ពេក បណ្តាលឲ្យផ្អៀងក្រឡាប់ផ្ងារជើងឡើងច្រង៉ាងតែម្តង សំណាងណាស់គ្មានអ្នករងរបួស។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវលេខ៤៨៨ កែងនឹងផ្លូវលេខ១៥៥ ក្នុងផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ព័ត៌មានលម្អិត យើងនឹងផ្សាយជូនបន្តទៀត៕

មតិយោបល់