ព្រះសីហនុៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ក្រោយពីរថយន្ត១គ្រឿងបើករថក្រោយឡើងលើផ្លូវដែក ស្របពេលដែលរថភ្លើងបើកមកដល់ ក៏បុកប៉ើងចេញពីកន្លែងកើតហេតុជាច្រើនម៉ែត្ររងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង២ និង១៥នាទីរសៀល ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០១៧ ស្ថិតនៅលើចំណុច ផ្លូវដែក មុខក្រុមហ៊ុនD C M C ស្ថិតក្នុង ក្រុមទី៦ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
រថយន្តដែលរងការខូចខាតខាងលើម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ កំពត3A-0026 បើកបរដោយឈ្មោះ ញ៉ ឡាយ ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅ ភូមិឫស្សីស្រុក ឃុំបឹងសាឡាងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។ ចំពោះករណីខាងលើមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អ្នកណាម្នាក់ឡើយ ៕
មតិយោបល់