ព័ត៌មានជាតិ

រថយន្តស៊េរីទំនើប១គ្រឿងបានបុកពន្លះជាមួយក្បាលនាគចែកទ្រូងផ្លូវលាន់ស្នូដូចរន្ទះ!

ភ្នំពេញ: រថយន្ត១គ្រឿងម៉ាកTOYOTA VIOS ពណ៌ស គ្មានស្លាកលេខ ចង្កូតស្តាំ ជិះដោយមនុស្ស២នាក់ក្នុងរថយន្ត បានព្រលះនឹងទ្រូងផ្លូវបណ្តាលឲ្យខូចខាតរថយន្ត១កំណាត់មុខស្ទើរតែទាំងស្រុង។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង៣ទៀបភ្លឺ នាថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវលេខ២៧៣ ក្បែរសាលាអាមេរិកកាំងប្រ៊ីដ ស្ថិតក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា រថយន្តបង្កហេតុនោះធ្វើដំណើរពីកើតមក លុះមកដល់ចំណុចកើតហេតុ ក៏បុកនឹងក្បាលនាគពុះចែកទ្រូងផ្លូវលាន់ដូចរន្ទះ ហើយឃើញបុរស២នាក់ចុះពីលើរថយន្តគេចខ្លួបបាត់ទៅ បន្សល់ទុករថយន្តនៅកន្លែងកើតហតុ។

ក្រោយមកសមត្ថកិច្ចក៏បានចុះមកដល់កន្លែងកើតហេតុ ហើយបានស្ទួចយករថយន្តបង្កហេតុទៅរក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ៕

មតិយោបល់