ក្លិបបិសាចក្រហម Manchester United បានបញ្ចប់ការចុះហត្ថលេខាលើកីឡាករខ្សែបម្រើកណ្តាល Nemanja Matic ពីក្លិប Chelsea នៅក្នុងតម្លៃខ្លួន ៤០ លានផោន ជាមួយកិច្ចសន្យារយៈពេល ៣ ឆ្នាំ។
ខ្សែបម្រើវ័យ ២៨ ឆ្នាំនេះ បានក្លាយជាកីឡាករទី ៣ របស់ក្លិបបិសាចក្រហម បន្ទាប់ពីទិញខ្សែការពារ Victor Lindelof ពី Benfica ចំនួន ៣១ លានផោននិងខ្សែប្រយុទ្ធ Romelu Lukaku ពីក្លិប Everton ចំនួន ៧៥ លានផោន។ Matic បាននិយាយថាខ្ញុំរីករាយណាស់ដែលបានចូលរួមនៅក្នុង “ពេលវេលាគួរឱ្យរំភើប” មួយ។ ខ្សែបម្រើសញ្ជាតិស៊ែប៊ីបានបន្ថែមថា “ដើម្បីធ្វើការជាមួយលោក Jose Mourinho ជាថ្មីម្តងទៀតគឺជាឱកាសមួយដែលខ្ញុំមិនអាចបដិសេធបាន។
ខ្សែបម្រើរូបនេះបានបញ្ជាក់ថា ខ្ញុំរីករាយនឹងពេលវេលារបស់ខ្ញុំនៅឯក្លិបតោខៀវហើយខ្ញុំសូមអរគុណដល់ក្លិបនិងអ្នកគាំទ្រចំពោះការគាំទ្ររបស់ពួកគេ ខ្ញុំមិនអាចរង់ចាំជួបមិត្តរួមក្រុមថ្មីរបស់ខ្ញុំនិងចាប់ផ្តើមហ្វឹកហាត់ជាមួយពួកគេឡើយ។
សូមរំលឹកថា ការចាកចេញរបស់ Matic ត្រូវបានគេគិតថាមកពីក្រុមតោខៀវបានចុះហត្ថលេខាលើកីឡាករបារាំង Tiemoue Bakayoko វ័យ ២២ ឆ្នាំពីក្លិបម្ចាស់ជើងឯកបារាំង Monaco ក្នុងកិច្ចព្រមព្រៀង ៤០ លានផោនកាលពីដើមខែកក្កដា៕
មតិយោបល់